ព័ត៌មាន
តំណាងរោងចក្រ និងសហជីពអរគុណរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាតម្លៃប្រេង
អ្នកគ្រប់គ្រងទូទៅនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ នៅរាជធានីភ្នំពេញ និងសហជីព អរគុណចំពោះរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាការកើនឡើងតម្លៃប្រេងជាបន្តបន្ទាប់នៅកម្ពុជា ដូចជាការទប់ស្កាត់ការកំណត់ថ្លៃលក់ប្រេង និងតែងតែបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈជាដើម ខណៈបច្ចុប្បន្នវិបត្តិនេះមិនទាន់បង្កផលប៉ះពាល់ដល់រោងចក្រ និងកម្មករទេ ប៉ុន្ដែបើសិនបន្ដអូសបន្លាយយូរជាងនេះក៏អាចបង្កផលប៉ះពាល់ដែរ។
លោក ថុន វ៉ាន់ថា អ្នកគ្រប់គ្រងទូទៅនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់មួយ ស្ថិតនៅរាជធានីភ្នំពេញ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១២ ខែមីនានេះថា បញ្ហាវិបត្តិដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នដោយសារតែជម្លោះមជ្ឈិមបូព៌ា រលកនៃផលប៉ះពាល់បានបង្ហាញឱ្យឃើញថា ការហក់ឡើងនៃតម្លៃប្រេងក្នុងពេលនេះ ទោះបីជាមិនទាន់ជួបបញ្ហាប្រឈមច្រើនក្តីក្នុងពេលនេះ ប៉ុន្តែប្រសិនបើរយៈពេលយូរជាងនេះ ហើយតម្លៃប្រេងនៅតែបន្តកើនឡើងក៏នឹងជំរុញឱ្យការចំណាយថ្លៃដឹកជញ្ជូនកើនឡើង ទាំងវត្ថុធាតុដើមដែលត្រូវនាំចូល និងថ្លៃដឹកជញ្ជូនផលិតផលដែលសម្រេច ដើម្បីបញ្ចេញទៅលក់នៅក្រៅប្រទេសជាដើម។
ទាក់ទិនការកើនឡើងតម្លៃប្រេងនេះដែរ លោកអ្នកគ្រប់គ្រងទូទៅនៅក្នុងរោងចក្រនេះ បានបង្ហាញការអរគុណជូនចំពោះរាជរដ្ឋាភិបាលដែលមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ដូចជាការទប់ស្កាត់ការកំណត់ថ្លៃលក់ប្រេង និងតែងតែបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈជាដើម។ ជាមួយនេះ លោកបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ សុំមានការយោគយល់ និងប្រើប្រាស់ប្រេងដោយសន្សំសំចៃក្នុងពេលធ្វើដំណើរ។
ជុំវិញបញ្ហាតម្លៃប្រេងឥន្ធនៈនេះដែរ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងឱ្យដឹងថា ការកើនឡើងតម្លៃប្រេង បើសិនជានៅអូសបន្លាយយូរ គឺពិតជាប៉ះពាល់ដល់វិស័យការងារ រោងចក្រ សហគ្រាស ជាក់ជាមិនខាន ដោយសាររោងចក្រ សហគ្រាសត្រូវការប្រើប្រេងសាំងទៅលើមធ្យោបាយដឹកជញ្ជូនសម្ភារៈវត្ថុធាតុដើម ឬក៏សម្ភារៈផលិតផលសម្រេចរួចទៅកាន់គោលដៅ ក៏ដូចជាការប្រើប្រាស់គ្រឿងចក្រមួយចំនួននៅក្នុងរោងចក្រដើម្បីបម្រើឱ្យខ្សែសង្វាក់ផលិតកម្ម។ ដូចនេះធ្វើឱ្យមានការកើនឡើងនៃចំណាយថ្លៃដើម។
លោកឱ្យដឹងទៀតថា ចំពោះកម្មករនិយោជិតក៏អាចមានការប៉ះពាល់ដែរ ដោយសារការប្រើប្រាស់មធ្យោបាយធ្វើដំណើរទៅមកពីផ្ទះទៅកន្លែងការងារ និងពីកន្លែងការងារត្រឡប់មកផ្ទះវិញ ហើយមុខទំនិញមួយចំនួនក៏មានការកើនឡើង ដូច្នេះអាចនឹងប្រឈមដល់ការចំណាយប្រចាំថ្ងៃពួកគាត់កាន់តែច្រើនជាងមុន ទន្ទឹមនឹងប្រាក់ចំណូលមិនសមាមាត្រគ្នា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី រហូតមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចប្បន្ន បានយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ជាពិសេសបញ្ហាតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដោយបានសម្របសម្រួល និងឧបត្ថម្ភធនផ្សេងៗ ដើម្បីកុំឱ្យតម្លៃឡើងថ្លៃហួសកំណត់។ អត្ថបទ៖ ឈិត បូរ៉ាវី




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន15 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន