ព័ត៌មាន
ក្រុមការពារជើងឯក PSG កាន់បីគ្រាប់ចំនេញក្រោយឈ្នះ Chelsea ៥-២ ជើងទីមួយ
ក្រុមការពារតំណែងជើងឯក Paris Saint Germain បានយកឈ្នះក្រុមភ្ញៀវអង់គ្លេសតោខៀវ Chelsea ៥-២ ក្នុងជំនួបជើងទីមួយនៃវគ្គ ១៦ ក្រុមចុងក្រោយ Champions League នៅទីក្រុងប៉ារីស។
កំហុសរបស់អ្នកចាំទីដៃទីពីរ Chelsea, Filip Jorgensen បានធ្វើឱ្យការប្រកួតក្រឡាប់ចាក់បន្ទាប់ពីក្រុមទាំងពីរ មានសភាពប្រហាក់ប្រហែលគ្នា។




Bradley Barcola បើកការនាំមុខឱ្យ PSG នៅនាទីទី ១០ តែ Malo Gusto ក៏ឆ្លើយតបវិញតាមស្មើឱ្យ Chelsea នៅនាទីទី ២៨ មុនពេលដែល PSG ត្រលប់មកនាំមុខវិញនៅនាទីទី ៤០ ដោយ Ousmane Dembele មុនចប់វគ្គទី ១។
Enzo Fernandez ជាអ្នកស៊ុតតាមស្មើ ២-២ ឱ្យ Chelsea នៅនាទីទី ៥៧ តែកំហុសរបស់បច្ចេកទេសរបស់អ្នកចាំទី Chelsea, Filip Jorgensen ធ្វើឱ្យ Vitinha រកបានគ្រាប់បាល់នាំមុខសាជាថ្មីឱ្យ PSG។
កីឡាករបម្រុង Kvaratskhelia ដែលប្តូរចូលជំនួស Desire Doue បានក្លាយជាតួឯកក្នុងការប្រកួតនេះបន្ទាប់ពី រកបានពីរគ្រាប់ម្នាក់ឯងនៅនាទីទី ៨៦ និង ៩០+៤។
ចប់ការប្រកួតក្រុមរបស់លោក Luis Enrique យកឈ្នះ ៥-២ ខណៈ Chelsea ត្រូវត្រលប់ទៅទឹកដីរបស់ខ្លួនវិញ ត្រូវការ ៣ គ្រាប់នៅ Stamford Bridge សប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ
-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន15 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន3 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
-
ព័ត៌មាន2 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន