ព័ត៌មាន
ក្រសួងមុខងារសាធារណៈរៀបចំមជ្ឈមណ្ឌលផ្តល់ព័ត៌មាន (Call Center) ពាក់ព័ន្ធនឹងមុខងារសាធារណៈ ដើម្បីទទួល និងផ្តល់យោបល់ដោយផ្ទាល់ជាមួយមន្ត្រី
តាមរយៈបទបង្ហាញស្តីពី វឌ្ឍនភាព និងទិសដៅនៃការងារអធិការកិច្ចវិស័យមុខងារសាធារណៈ ឯកឧត្តម សយ រាសី អគ្គាធិការនៃអធិការដ្ឋានក្រសួងមុខងារសាធារណៈ បានបង្ហាញពីផែនការមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅមុខផ្សេងទៀត នោះគឺ ការរៀបចំមជ្ឈមណ្ឌលផ្តល់ព័ត៌មាន (Call Center) ពាក់ព័ន្ធនឹងមុខងារសាធារណៈ។
ការរៀបចំនេះ ជាផ្នែកមួយនៃការងារអធិការកិច្ច ដែលជាមុខងារស្នូលរបស់ក្រសួងមុខងារសាធារណៈ ដើម្បីទទួលបានព័ត៌មាន និងសារផ្ទាល់ពីមន្ត្រីលើករណីនានា ដែលត្រូវតាមដានដោះស្រាយ ក៏ដូចជាផ្តល់ព័ត៌មានត្រឡប់វិញជូនមន្ត្រី។
បទបង្ហាញដដែលបានបង្ហាះថា កន្លងមកអគ្គាធិការដ្ឋាន នៃក្រសួងមុខងារសាធារណៈ ទទួលបណ្តឹងពាក់ព័ន្ធនឹងកិច្ចការមុខងារសាធារណៈចំនួន២៣ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ចំនួន១១ករណី ដោះស្រាយបណ្តឹងតាមរយៈការបង្វែរការដោះស្រាយនិងកំពង់បន្តតាមដានបន្ថែមចំនួន៩ករណី និងកំពុងពិនិត្យ ស្រាវជ្រាវ និងបន្តដោះស្រាយបណ្តឹងចំនួន៣ករណី។
ឯកឧត្តមអគ្គាធិការក៏បានបន្ថែមដែរថា អគ្គាធិការដ្ឋានបានបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាននៅតាមអង្គភាពចំណុះក្រសួង ស្ថាប័ន ជារៀងរាល់ខែ និងជួបប្រជុំប្រចាំខែជាមួយថ្នាក់ដឹកនាំទទួលបន្ទុកនាយកដ្ឋានធនធានមនុស្សគ្រប់ក្រសួង ស្ថាប័ន។ តាមរយៈទិន្នន័យដែលទទួលបានពីក្រសួង ស្ថាប័នថ្នាក់ជាតិចំនួន៣០ បង្ហាញឱ្យឃើញថាមន្រ្តីដែលមកបំពេញការងារជាប្រចាំមានចំនួនជាង៩០ភាគរយ។








-
PR NEWS2 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
PR NEWS1 week agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន7 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
កីឡា19 hours agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន6 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន7 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន7 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា