Connect with us

ព័ត៌មាន

រយៈពេល១០ថ្ងៃ ជនបរទេស ២,២៧៨នាក់ មាន២៨សញ្ជាតិខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា

រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​​នីតិវិធី បន្តធ្វើ​កាបណ្ដេញចេញជនបរទេសសរុបចំនួន ២,២៧៨នាក់ ស្រី២២៧នាក់ មាន ២៨​សញ្ជាតិ រួមមាន ៖ នីហ្សេរីយ៉ា កាមេរូន បង់ក្លាដេស នេប៉ាល់ កេនយ៉ា យ៉ូហ្គង់ដា ហ្វីលីពីន ចិន​តៃវ៉ាន់ ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ហ្គាណា មីយ៉ាន់ម៉ា កូរ៉េ រុស្សី ចិន វៀតណាម ស៊ូដង់ ឥណ្ឌា​អាហ្រ្វិក​កណ្ដាល លីបេរីយ៉ា តុងហ្គោ ជប៉ុន ប្រេស៊ីល រវ៉ាន់ដា ណាមីប៊ី ប៊ូរុនឌី ស្រីលង្កា ទុយរីស៊ី និង​ជនជាតិម៉ាឡាវី ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងនោះមានជនជាតិចិន ៦៣៥នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបាន​បណ្ដេញ​ចេញ​តាមរយៈយន្តហោះពិសេសនៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និង​ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវ​បានបណ្ដេញចេញ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក (ខេត្តកំពត) និង​ជនបរទេសមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅ​គ្មាន​លិខិត​ឆ្លង​ដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ( QR Code ក្លែងក្លាយ) ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើ​ការងារ​ខុស​ច្បាប់ និងបទល្មើសព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា ត្រូវបានបណ្ដេញ​ចេញ​តាម​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​អាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ។

ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​ការ​ទទួល​ដឹក​នាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧប​នាយក​រដ្ឋ​មន្ត្រី​រដ្ឋ​មន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជា​ការ​ជួយ​សង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដែល​ត្រូវ​មេ​ខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ណា​មួយ​ហើយ​ត្រូវ​បាន​មាន​សេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia