ព័ត៌មាន
ក្រសួងការបរទេសកម្ពុជា៖ ការដាក់ឱ្យដំណើរការពេញលេញ នៃក្របខ័ណ្ឌ JBC, GBC និង RBC ជាមធ្យោបាយប្រាកដនិយម ធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នា
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ បានចេញ សេចក្តីថ្លែងការណ៍ជុំវិញការវិវត្តថ្មីៗ បញ្ហាព្រំដែនកម្ពុជា-ថៃ។
ឆ្លើយតបទៅនឹងការសាកសួររបស់បណ្តាញសារព័ត៌មានទាក់ទងនឹងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការគូសបញ្ជាក់ដូចខាងក្រោម៖
១. កម្ពុជាកត់សម្គាល់ថា ការលើកឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលព័ត៌មានរួម ស្តីពីស្ថានការណ៍ថៃ-កម្ពុជា ឆ្លុះបញ្ចាំងនូវគោលការណ៍ច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ ដែលកម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន។ ទស្សនៈស្របគ្នានេះ គឺជាការស្វាគមន៍ចំពោះការទទួលស្គាល់នូវវិធីសាស្ត្រ និងមាគ៌ា ដែលកម្ពុជាបានគាំទ្រជាយូរមកហើយ។
២. កម្ពុជាសូមបញ្ជាក់សាជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) គឺជាស្ថាប័នបច្ចេកទេសមានសមត្ថកិច្ច និងជាយន្តការ ដែលបង្កើតឡើងដោយភាគីទាំងពីរ ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ។
សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃតួនាទីរបស់ JBC និងការបន្តចាប់ផ្ដើមការងារវាស់វែង និងខណ្ឌសីមា ក្នុងការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីបន្តចាប់ផ្ដើមការងារវាស់វែងនេះជាបន្ទាន់ ដោយផ្អែកលើអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ព្រមទាំងផែនទីដែលផលិតដោយគណៈកម្មការខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ តាមការព្រមព្រៀងគ្នា ដែលនឹងជួយទប់ស្កាត់ជម្លោះនាពេលអនាគត។
៣. ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់ពិតប្រាកដ ការបន្តនូវវត្តមាន និងបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) គឺមានសារៈសំខាន់ចំពោះការងារផ្ទៀងផ្ទាត់លើការអនុវត្តនៃសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជានៅតបុរេសកម្ម ក្នុងការពង្រឹងបណ្ដាញទំនាក់ទំនងដោយផ្ទាល់ ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងធានាថា ការទំនាក់ទំនងទាំងអស់ គឺផ្អែកលើការពិតដែលអាចផ្ទៀងផ្ទាត់បាន។
៤. ក្នុងនាមជាប្រទេសជិតខាង និងរដ្ឋសមាជិកអាស៊ានដូចគ្នា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តពិភាក្សា តាមរយៈយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយជម្លោះ ផ្អែកលើកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ និងច្បាប់អន្តរជាតិ។ កម្ពុជាសូមអំពាវនាវឱ្យមានការវិវត្តពីកិច្ចសន្ទនាការ ទូតទៅជាការអនុវត្តជាក់ស្ដែង៕
ការដាក់ឱ្យដំណើរការពេញលេញ នៃក្របខ័ណ្ឌយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនតំបន់ (RBC) គឺជាមធ្យោបាយប្រាកដនិយម ក្នុងការធានានូវសន្តិភាពយូរអង្វែង និងវិបុលភាពរួមគ្នា ដែលកម្ពុជារំពឹងទុក។



-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦