ព័ត៌មាន
ទិវាជាតិ STI បង្ហាញមាគ៌ាគោលនយោបាយយុទ្ធសាស្ត្រ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ
កម្ពុជាត្រូវការប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗដូចជា ស្ថាប័នរដ្ឋ គ្រឹះ ស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហា សង្គម និងតម្រូវការទីផ្សារ។
វេទិកាពិភាក្សាកម្រិតខ្ពស់ ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ត្រូវបានរៀបចំឡើងក្នុងឱកាសនៃទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ដោយផ្តោតលើការលើកកម្ពស់សហថាមពល រវាងគោលនយោបាយ ការវិនិយោគ និងតម្រូវការទីផ្សារ ឆ្ពោះទៅការអភិវឌ្ឍសេដ្ឋកិច្ចដែលជំរុញដោយនវានុវត្តន៍។

កិច្ចពិភាក្សាបានផ្តោតលើភាពចាំបាច់ នៃការផ្លាស់ប្តូរពីការចាប់យកបច្ចេកវិទ្យា ទៅកំណើនដែលដឹកនាំដោយនវានុវត្តន៍ វាគ្មិនបានរំលេចចំណុចគន្លឹះនៃការពង្រឹងអភិបាលកិច្ចវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាព ជាតិ ការបង្កើនទុនវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការផ្សារភ្ជាប់សមិទ្ធផលនវានុវត្តន៍ទៅនឹងតម្រូវការជាក់ស្តែង របស់វិស័យឯកជន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើង ពីផលប្រយោជន៍ ជាក់ស្តែង នៃនវានុវត្តន៍សម្រាប់ធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តីលើកឡើងថា កម្ពុជាត្រូវការប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍មួយរឹងមាំ និងមានការតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងតួអង្គសំខាន់ៗដូច ជាស្ថាប័នរដ្ឋ គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជន ធុរកិច្ចថ្មី វិនិយោគិន និងនវានុវត្តន៍ករនៅកម្រិតមូលដ្ឋាន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្គម ឬតម្រូវការទីផ្សារ ជាក់លាក់មួយ។ កិច្ចពិភាក្សាបានរំលេចវឌ្ឍនភាពនៃការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចថ្មី (Startup) ដែលនឹងដាក់ចេញនូវវិធាន ការមុតស្រួច រួមទាំងការផ្តល់ការលើកទឹកចិត្តដល់ធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ការបង្កើតយន្តការហិរញ្ញប្បទានចម្រុះ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការផ្តល់រយៈពេលអនុគ្រោះដើម្បីអនុញ្ញាតឱ្យសហគ្រិន និងនវានុវត្តន៍ករមានលទ្ធភាពសាកល្បងគំនិតអាជីវកម្ម ក្នុងបរិយាកាសអនុលោមភាពកម្រិតទាប។
សូមបញ្ជាក់ថា វេទិកាពិភាក្សាបានផ្តោតលើការដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ និងការបង្កើតបរិយាកាសធុរកិច្ចរឹងមាំសម្រាប់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ដោយកំណត់នវានុវត្តន៍ជាស្នូលនៃបរិវត្តកម្មសេដ្ឋកិច្ច សម្រាប់ជាមាគ៌ាឆ្ពោះទៅការសម្រេច ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី



-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង