ព័ត៌មាន
ប្រជាពលរដ្ឋខេត្តកំពត ទទួលការពិនិត្យ ព្យាបាលភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃ ពីមនី្ទរពេទ្យព្រះអង្គឌួង
មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យការងារគ្រូពេទ្យផ្នែកចក្ខុរោគ ចុះពិនិត្យសុខភាពភ្នែក ព្យាបាលវះកាត់ភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកឈូក ខេត្តកំពត។
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ នៅក្នុងមនី្ទរពេទ្យបង្អែកឈូក ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង លោកជំទាវ យូ សុគន្ធ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពត លោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia និងលោកស្រី ខូហ៍ ផាត់ទ្រីសា នាយិកាប្រចាំអាស៊ីអាគ្នេយ៍ ជប៉ុន និងកូរ៉េ នៃអង្គការ One Sight Essilor Luxottica លោក លោកស្រីក្រុមគ្រូពេទ្យ និងបងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តកំពត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុកឈូក ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំ កម្មវិធីដ៏មានអត្ថន័យនេះ ក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការ One Sight Essilor Luxottica និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។ ការថែទាំសុខភាពភ្នែក គឺជាផ្នែកសំខាន់មួយនៃសុខភាពសាធារណៈ ព្រោះការមានភ្នែក ដែលមានសុខភាពល្អ អាចជួយឱ្យប្រជាពលរដ្ឋរស់នៅបានប្រកបដោយគុណភាព បង្កើនផលិតភាពក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃ។ ទោះជាយ៉ាងណា នៅតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ ដែលមិនទាន់មានឱកាសទទួលបានសេវាពិនិត្យ និងព្យាបាល ភ្នែកបានទូលំទូលាយនៅឡើយ។
ឯកឧត្តមសាស្រ្តាចារ្យរង បានបន្ថែមទៀតថា ក្នុងកម្មវិធីថ្ងៃនេះមានគោលបំណងផ្តល់សេវាពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងធ្វើការវះកាត់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ឱ្យទទួលបានការព្យាបាលទាន់ពេលវេលា និងអាចស្តារឡើងវិញនូវសមត្ថភាពមើល ឃើញដែលជាផ្នែកសំខាន់សម្រាប់ជីវភាពប្រចាំថ្ងៃ។
ទន្ទឹមគ្នានោះដែរ លោកជំទាវ ប្រធានមនី្ទរសុខាភិបាលខេត្តកំពត និងបងប្អូនប្រជាពលរដ្ឋ បាននិយាយរួមគ្នាថា កម្មវិធីចុះពិនិត្យសុខភាពភ្នែក ព្យាបាលវះកាត់ និងចែកវ៉ែនតាដោយឥគិតថ្លៃជូនពលរដ្ឋក្នុងស្រុកឈូក ជាកម្មវិធីមួយដែលប្រជាពលរដ្ឋកំពុងត្រូវការ ព្រោះថាវិស័យសុខាភិបាលក្នុងខេត្តកំពតយើង គឺមានការរីកចម្រើន ដោយសារយើងមានសម្ព័ន្ធមេត្រីភាពជាមួយមនី្ទរពេទ្យព្រះអង្គឌួង ហើយក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង ដែលដឹកនាំដោយឯកឧត្តមសាស្រ្តាចារ្យរង លូ លីឃាង បានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ ព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋយើងជាញឹកញាប់។ ដូច្នេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យព្រះអង្គឌួង និងសហការី។
ចំណែកលោកស្រី ខូហ៍ ផាត់ទ្រីសា បានមានប្រសាសន៍ថា កម្មវិធីនាពេលនេះ វាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានជីវិតកាន់តែប្រសើរឡើង តាមរយៈការពិនិត្យ ព្យាបាលជំងឺភ្នែក។ អង្គការ One Sight Essilor Luxottica ផ្តោតសំខាន់លើប្រជាជនគ្រប់រូប មានសិទ្ធក្នុងការមើលឃើញច្បាស់ ទោះបីយើងស្ថិតក្នុងជីវភាពបែបណាក៏ដោយ។
ជាចុងក្រោយលោក បាក់ តូក្យូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ទាក់ទងទៅនឹងជំងឺភ្នែកនេះ សូមទៅជួបជាមួយគ្រូពេទ្យជំនាញ សូមកុំព្យាបាលភ្នែកទៅតាមប្រព័ន្ធផ្សព្វផ្សាយ តាមFacebook ឬក៏Tik Tok សុំមេត្តាកុំព្យាយាមធ្វើការព្យាបាលដោយខ្លួនឯង ឬក៏ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដែលមិនមានប្រភពច្បាស់លាស់ សូមអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញ ក្នុងមនី្ទរពេទ្យបង្អែកឈូក ឬក៏ទៅមនី្ទរពេទ្យព្រះអង្គឌួង ថ្នាក់ជាតិក៏បាន មិនចាំបាច់ទៅទទួលសេវានៅក្រៅប្រទេសនោះទេ៕អត្ថបទ រដ្ឋា
















-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង