ព័ត៌មាន
ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
កំពង់ចាម៖ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងាចុះមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានអំពាវនាវទៅកាន់ពលរដ្ឋ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយលើបញ្ហាព្រំដែន ជាមួយប្រទេសថៃ ហើយកុំជឿក្រុមប្រឆាំង ដែលគ្មានធ្វើអ្វីជាប្រយោជន៍ដល់ប្រទេសជាតិសោះ ក្រៅតែពីការញុះញង់ឲ្យខ្មែរបែកបាក់គ្នា ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយពលរដ្ឋនៅឃុំទងត្រឡាច ដែលមានការចូលរួមពីលោក ប៊ុន ឡាដា អភិបាលស្រុកស្រីសន្ធរ និងក្រុមការងារមានលោក សេង ហ៊ួរលាង លោក សេង ខាំងទៀង លោក ពូន វណ្ណា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង បានមានប្រសាសន៍ថា ចំពោះបញ្ហាព្រំដែនរាជរដ្ឋាភិបាលកម្ពុជា គឺខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណា ដោះស្រាយបានដោយសន្តិវិធី និងនាំមកនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ ជាពិសេសការបញ្ចៀសនូវសង្គ្រាម ដែលធ្វើឲ្យមានតែការព្រាត់ប្រាស់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ក៏ដូចជាស្លាប់ របួស និងពិការ ។

ឯកឧត្តមឧកញ៉ា បានបន្តថា តាមរយៈការរកដំណោះស្រាយដោយសន្តិវិធីនេះ គឺរាជរដ្ឋាភិបាល បានជ្រើសយកយន្តការច្បាប់អន្តរជាតិ ឬវិស័យការទូត ដើម្បីឲ្យអន្តរជាតិជួយដល់កម្ពុជា ដែលត្រូវការតែសុខសន្តិភាព ដូចនេះហើយ ជម្រើសដ៏ល្អរបស់រាជរដ្ឋាភិបាលនេះ សូមប្រជាពលរដ្ឋគាំទ្រជឿជាក់។
ក្នុងឱកាសនេះ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច និងក្រុមការងារ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ទោះក្នុងកាលៈទេសៈដូចបច្ចុប្បន្ន តាមរយៈការជួយអភិវឌ្ឍមូលដ្ឋាន ការយកចិត្តទុកដាក់ដល់សុខទុក្ខដល់ប្រជាពលរដ្ឋ និងការផ្ដល់ជំនួយសម្រាប់ពលរដ្ឋមានជីវភាពខ្វះខាត លើកកម្ពស់សុខុមាលភាពសង្គម វិស័យអប់រំ និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។

ជាមួយនឹងការសួរសុខទុក្ខ និងសំណេះសំណាលនេះ ឯកឧត្តម ឧកញ៉ា ឡូវ ហ៊ឹង ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជាគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនប្រជាពលរដ្ឋ ក្នុងនោះមានថ្នាំពេទ្យ ម្សៅទឹកដោះគោសម្រាប់ទារកផ្ដល់កង់អាគុយដល់កុមារមានជីវភាពខ្វះខាត ប្រហុក តែស្ករ និងថវិកាមួយចំនួន ជូនប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ។ ជាមួយនេះ ឯកឧត្តមឧកញ៉ា ក៏បានប្រគេន ស៊ីម៉ង់២តោន សម្រាប់ចាក់សាបក្នុងវត្តទងត្រឡាច ឧបត្ថម្ភទូរទស្សន៍ ដល់សាលាបឋមសិក្សាខ្ទឹង សម្រាប់បង្រៀនសិស្ស លើវិស័យឌីជីថល ឧបត្ថម្ភខ្សែភ្លើងអគ្គិសនី សម្រាប់វត្តចំនួន៣ ក្នុងឃុំទងត្រឡាច ឧបត្ថម្ភប្រាក់ខែដល់គ្រូបង្រៀន រួមទាំងការផ្ដល់ថវិកាប្រមាណ ៥ ០០០ដុល្លារ លើការងារទាំងអស់នេះ។
ក្នុងឱកាសនោះ លោក ប៊ុន ឡាដា អភិបាលស្រុកស្រីសន្ធរ ជំនួសមុខឲ្យពលរដ្ឋក្នុងឃុំទងត្រឡាច បានថ្លែងអំណរគុណដល់ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង និងក្រុមការងារ ដែលតែងតែជួយដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋក្នុងឃុំ ជាមួយនឹងការអភិវឌ្ឍ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕ អត្ថបទ បាន សុខរិទ្ធិ





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង