ព័ត៌មាន
រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តដល់ធុរជនស្វែងយល់នឹងចាប់យក AI សម្រាប់ដំណោះស្រាយអាជីវកម្ម
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តដល់បងប្អូនជាធុរជន ជាពាណិជ្ជករ ឧស្សាហករ ផលិតករ និងសេវាករទាំងអស់ សូមស្វែងយល់ នឹងចាប់យកបញ្ញាសិប្បនិម្មិត (AI) សម្រាប់ដំណោះស្រាយផ្សេងៗ ជាពិសេស ដំណោះស្រាយនៅក្នុងការធ្វើអាជីវកម្ម បម្រើក្នុងសេដ្ឋកិច្ចនានា។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃបញ្ចប់ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ថា បញ្ញាសិប្បនិម្មិត (AI) បាននិង កំពុងលេចរូបរាងឡើងនៅក្នុងសកលលោក ដោយប្រព័ន្ធបច្ចេកវិទ្យានេះមានរចនាសម្ព័ន្ធធំជាងគេ នៅក្នុងចំណោមបច្ចេកវិទ្យាជាច្រើន ក្នុងបណ្តាប្រទេសនៅលើពិភពលោកទាំងអស់ បាននិងកំពុងចាប់យកអត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការប្រើប្រាស់នូវ រាល់ប្រតិបត្តិការផ្សេងៗ ដោយចំណេញពេលវេលា និងថវិកាជាដើម។ តែទោះបីយ៉ាងណាវិស័យនេះក៏គុណវិបត្តិ ដែលតម្រូវឱ្យយើង មានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវរាល់កំហុសផ្សេងៗក្នុងប្រតិបត្តិការរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា សម្រាប់កម្ពុជានៅក្នុងពន្លារបស់រាជរដ្ឋាភិបាល បានបង្ហាញថា មានក្រសួង-ស្ថាប័នចំនួន ១៦ បាន និងកំពុងប្រើប្រាស់នូវបញ្ញាសិប្បនិម្មិត (AI) លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មកដល់បច្ចុប្បន្នក៏មានក្រសួងស្ថាប័នជា ច្រើនទៀតបានប្រើប្រាស់ AI។ ចំណែកនៅក្នុងគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏បានប្រើប្រាស់ AI លើការផ្ទៀតផ្ទាត់អត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើសុំផងដែរ។ ជុំវិញ AI នេះ ឯកឧត្តមបានលើកទឹកចិត្តដល់ក្រសួងស្ថាប័នរដ្ឋ វិស័យ ឯកជន សិស្សានុសិស្ស និងគ្រប់ស្រទាបវណ្ណៈទាំងអស់សូមស្វែងយល់ និងសូមប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ដំណោះ ស្រាយគ្រប់ផ្នែក និងគ្រប់កម្រិត។

ជុំវិញ AI នេះ, លោក Zhao Hongyu អគ្គនាយករងក្រុមហ៊ុន Beijing Electronic Digital Intelligence Technology (BEDI) នៅក្នុងកិច្ចពិភាក្សាក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤នេះ លោកបានចែករំលែកយុទ្ធសាស្ត្រ និងបទពិសោធន៍ អំពីការអនុវត្តបច្ចេកវិទ្យា AI ដល់មន្រ្តីរាជការ វិស័យឯកជន និងសិស្ស-និស្សិតកម្ពុជា ខណៈដែលវិស័យនេះកំពុងក្លាយជាកម្លាំង ចលករជំរុញសេដ្ឋកិច្ចឌីជីថល។ លោកបានបង្ហាញឧទាហរណ៍ថា ក្រុមការងាររបស់លោកបានជួយឱ្យសហគ្រាសក្នុងស្រុកចិន បាន បង្កើតវីដេអូផ្សព្វផ្សាយរាប់ពាន់ពី AI, ហើយសម្រាប់ការបង្កើតនេះគឺចំណាយក្នុងរយៈពេលខ្លីបំផុត ដោយបានជួយកាត់បន្ថយ ចំណាយផលិតកម្ម និងពេលវេលាយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ជុំវិញ AI នេះដែរ, លោក Zhao ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធ កម្ពុជា ចាប់យកដំណោះស្រាយ AI និងបង្កើនកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ក្នុងការកសាងពិភពលោកឌីជីថលរួមគ្នា៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង