ព័ត៌មាន
សហគ្រិនវិស័យឡូជីស្ទីកនៅកម្ពុជា៖ រថយន្តអគ្គិសនីជួយកាត់បន្ថយសម្ពាធតម្លៃប្រេងលើទីផ្សារ
ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈលើទីផ្សាសកលកំពុងមានការកើនឡើងជាបន្តបន្ទាប់ ការប្រើប្រាស់រថយន្តអគ្គិសនីកំពុងត្រូវបានចាត់ទុកថា ជាជម្រើសសំខាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជួយបន្ថយសម្ពាធអថិផរណានៅលើទីផ្សារ ខណៈនិន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងដល់ជាង ១៤,០០០គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរ និងឡូជីស្ទីកឈានមុខគេនៅកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនដំបូងគេដែលបានប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតសម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ។ សព្វថ្ងៃ ក្រុមហ៊ុនលោកមានរថយន្តអគ្គិសនីជាង ២០០គ្រឿងកំពុងដំណើរការ ក្នុងនោះ រថយន្តអគ្គិសនីដឹកអ្នកដំណើរមានចំនួនជាង ៥០គ្រឿង។
អ្នកឧកញ៉ា អះអាងថា ក្នុងអំឡុងពេលដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិកំពុងកើនឡើង ការប្រើប្រាស់រថយន្តអគ្គិសនីបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់អថិផរណាប្រេង ហើយជួយឲ្យក្រុមហ៊ុនមិនចាំបាច់បង្កើនថ្លៃសេវាខ្លាំងពេក។ ជាក់ស្តែង តម្លៃបញ្ញើទំនិញបានកើនត្រឹមតែ ៥០០ រៀលក្នុងមួយកញ្ចប់ ខណៈតម្លៃដឹកអ្នកដំណើរឡើងនៅចន្លោះពី ៦,០០០ ដល់ ៨,០០០ រៀលក្នុងមួយសំបុត្រ ដែលអាស្រ័យទៅលើចម្ងាយផ្លូវ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានជួយជ្រោមជ្រែងវិស័យឯកជន តាមរយៈការបញ្ចុះពន្ធគយនាំចូលរថយន្តអគ្គិសនី និងការសម្របសម្រួលលើការវិនិយោគស្ថានីយសាកថ្ម។
គិតមកដល់ពេលនេះ ក្រុមហ៊ុនលោកបានបង្កើតស្ថានីយសាករថយន្តអគ្គិសនីស្ទើរតែគ្របដណ្តប់ទាំង ២៥ រាជធានី-ខេត្ត ហើយ ក្នុងខែមីនានេះ ក្រុមហ៊ុនបានបញ្ជាទិញរថយន្តអគ្គិសនីបន្ថែមប្រមាណ ៣០០ គ្រឿងទៀត។
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្មីៗនេះ បានបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនីនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល។ គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១៤, ៥៣៤គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ៣,៤៤៩ គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០, ៣៦៣គ្រឿង៕ អត្ថបទ៖ ធូ វិរៈ
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង