ព័ត៌មាន
អាណិកជនខ្មែរកាន់តែច្រើននាំគា្នមកលេងស្រុកកំណើត ខណៈថ្ងៃបុណ្យចូលឆ្នាំជិតឈានមកដល់
នៅបាំងតែពីពីរសប្តាហ៍ទៀតប៉ុណ្ណោះ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានមកដល់ ហើយក្នុងរយៈពេលនេះ គេសង្កេតឃើញថា មានអាណិកជនខ្មែរដែលរស់នៅតាមប្រទេសនានាលើពិភពលោក បាននាំគ្នាមកលេងស្រុកខ្មែរជាស្រុកកំណើតរបស់ខ្លួនជាបណ្ដើរៗហើយ ។
អាណិកជនខ្មែរ មកពីតាមបណ្តាប្រទេសនានា បានថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែមីនា នេះថា ជាក់ស្តែងគ្រប់ពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងអំឡុងពេលនេះ គឺកំពុងមានភាពមមាញឹកខ្លាំងក្នុងកិច្ចការងាររកចំណូលចិញ្ចឹមជីវភាព តែទោះបីមានភាពរវល់យ៉ាងណាក៏ដោយ ក៏អាណិកជនខ្មែរទាំងអស់គ្នា នៅតែឆ្លៀតឱកាស រៀបចំផែនការមកលេងស្រុកកំណើតរបស់ខ្លួននាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ហើយក៏មានបំណងចង់មើលការរីកចម្រើនប្រទេសជាតិ ពិសេសចង់ឃើញអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបសាងសង់រួច និងបានបើកដំណើរការបានប្រមាណជាង៧ខែមកនេះ។
អាណិកជនខ្មែរនានានោះ ក៏បានថ្លែងដែរថា នៅក្នុងធ្វើដំណើរផ្លូវអាកាសនេះ សង្កេតឃើញមានអ្នកដំណើរជាងជនជាតិខ្មែរលើសពី៥០% នៅតាមយន្តហោះនានា គឺបានធ្វើដំណើរហោះមកកម្ពុជា ក្នុងទឹកមុខសប្បាយរីករាយទាំងអស់គ្នា៕ អត្ថបទ៖ ស៊ុម សុខជា









-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង