ព័ត៌មាន
រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ទាក់ទាញបានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមជិត ៣២ម៉ឺននាក់
ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី ១០ នៅខេត្តក្រចេះ ដែលរៀបចំឡើង ដោយក្រសួងទេសចរណ៍ គណៈកម្មការអន្ដរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្ដ បានឈានដល់ពិធីបិទបញ្ចប់ជាផ្លូវការក្រោមអធិបតីភាពឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ និងការអញ្ជើញចូលរួមពីឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ ក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងទាំង៣ មន្ត្រីរាជការ វិស័យឯកជន សមាគមយុវជន សិស្ស និស្សិត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ នារាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ព្រឹត្តិការណ៍បុណ្យទន្លេនេះ ជាឱកាសដ៏ប្រសើរដើម្បីផ្សព្វផ្សាយ និងបង្ហាញនូវសក្តានុពលទេសចរណ៍កម្ពុជា និងខេត្តក្រចេះទៅកាន់សាធារណជនទូទាំងប្រទេសកម្ពុជា ដ៏ដូចជាពិភពលោក ដែលធ្វើឱ្យ ប្រជាពលរដ្ឋកាន់តែយល់ច្បាស់អំពីតម្លៃសម្បត្តិធម្មជាតិដ៏មហាសាលនៃទន្លេមេគង្គ ដែលបានផ្តល់នូវគុណសម្បត្តិច្រើនឥតគណនា ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦) ព្រឹត្តិការណ៍បុណ្យទន្លេ ទទួលបានភ្ញៀវ ទេសចរសរុបចំនួន ៣១៧.៦៨៥នាក់ ក្នុងនោះ ទេសចរជាតិចំនួន ៣១១.២៣៧នាក់ និងភ្ញៀវទេសចរបរទេសចំនួន ៦.៤៤៨នាក់ ។
ថ្លែងក្នុងពិធីបិទ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់គណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេលើកទី១០នេះ ដែលបាន រួមសហការគ្នាអស់ពីកម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈ ទាំងការរៀបចំ ទាំងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដែលផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បានចូលរួមទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយ ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា នៅខេត្តក្រចេះ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ យ៉ាងត្រចះត្រចង់។ ជោគជ័យនេះ អាស្រ័យដោយការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលជាសហថាមពលដ៏ខ្លាំងក្លា ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសច រមកលើរាជរដ្ឋាភិបាលនិងអាជ្ញាធរ ដែលធ្វើឱ្យបងប្អូនមានភាពកក់ក្តៅក្នុងការចេញដើរកម្សាន្ត ។
ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួងទេសចរណ៍ និងក្នុងនាមគណៈកម្មការអន្តរក្រសួង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ និងគណៈកម្មការអន្តរក្រសួង រៀបចំព្រឹត្តិការណ៍បុណ្យទន្លេជាប្រវត្តិសាស្ត្រនេះឡើងនៅលើទឹកដីខេត្តក្រចេះ ។
នៅក្នុងពិធីបិទនេះ ក៏មានការប្រគល់-ទទួលទង់ ខេត្តជាម្ចាស់ផ្ទះរៀបចំបន្តព្រឹត្តិការណ៍ បុណ្យទន្លេ លើកទី១១ គឺខេត្តស្វាយរៀង៕ ដោយ សេង ម័រ







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង