ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កោតសរសើរយ៉ាងខ្លាំងចំពោះឯកភាព សាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់និស្សិតខ្មែរនៅប្រទេសជប៉ុន
ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានកោតសរសើរយ៉ាងខ្លាំងចំពោះឯកភាព សាមគ្គីភាព និងការចូលរួមយ៉ាង សកម្មរបស់និស្សិតខ្មែរនៅប្រទេសជប៉ុន។ ឯកឧត្តម លើកឡើងអំពីការចូលរួមចំណែករបស់និស្សិតខ្មែរក្នុង ការលើកកម្ពស់មុខមាត់កម្ពុជានៅក្រៅប្រទេស និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និង ជប៉ុន។ កសរកោតសរសើរនេះ ក្នុង
ជំនួនសម្តែងការគួរសមពីគណៈកម្មការនៃសមាគមនិស្សិតកម្ពុជា នៅប្រទេសជប៉ុន នៅស្ថានទូតកម្ពុជាប្រចាំទីក្រុងតូក្យូ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ។
ក្នុងជំនួប កញ្ញា តែ ម៉ីលី ប្រធានសមាគមនិស្សិតខ្មែរ បានពាំនាំនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការអបអរ សាទរជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញការងារនៅប្រទេស ជប៉ុន។ កញ្ញា ក៏បានសម្តែងការកោតសរសើរចំពោះការបន្តយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់របស់ រាជរដ្ឋាភិបាលកម្ពុជានិងស្ថានឯកអគ្គរាជទូតកម្ពុជា ចំពោះនិស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសជប៉ុន។
គណៈកម្មការបានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត ដោយសង្ខេប អំពីសកម្មភាពរបស់សមាគមដែល មានគោលដៅលើកកម្ពស់សាមគ្គីភាពក្នុងចំណោមនិស្សិតកម្ពុជា ការថែរក្សាវប្បធម៌និងប្រពៃណីខ្មែរ និង ការគាំទ្រដល់និស្សិតដែលរស់នៅក្នុងប្រទេសជប៉ុន។ គណៈកម្មការបានជម្រាបជូនផងដែរអំពីបច្ចុប្បន្នភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់សមាគមក្នុងការកៀរគរការចូលរួម និងការផ្តល់ការគាំទ្រដល់និស្សិតដែលត្រូវការ ជំនួយ រួមទាំងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងសុខុមាលភាពសង្គម និងជំនួយមនុស្សធម៌។
ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរយ៉ាងខ្លាំងចំពោះឯកភាព សាមគ្គីភាព និងការចូលរួមយ៉ាង សកម្មរបស់និស្សិតខ្មែរនៅប្រទេសជប៉ុន។ ឯកឧត្តម លើកឡើងអំពីការចូលរួមចំណែករបស់និស្សិតខ្មែរក្នុង ការលើកកម្ពស់មុខមាត់កម្ពុជានៅក្រៅប្រទេស និងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនកម្ពុជា និង ជប៉ុន។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ស្ថានទូតក្នុងការបន្តគាំទ្រដល់ និស្សិតខ្មែរ ដើម្បីលើកកម្ពស់សុខុមាលភាព និងសកម្មភាពរបស់ពួកគេបន្ថែមទៀត។
ឯកឧត្តមឯកអគ្គរាជទូត និងគណៈកម្មការបានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការ លើក កម្ពស់សកម្មភាពវប្បធម៌និងសង្គម និងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ជប៉ុន។


-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន7 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន2 days agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦