ព័ត៌មាន
មន្រី្តជាន់ខ្ពស់សុខាភិបាល៖ «វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាល»
លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអៈអាងថា វិជ្ជាជីវៈគិលានុបដ្ឋាក-ឆ្មប គឺជាឆ្អឹងខ្នង នៃប្រព័ន្ធសុខាភិបាល។ ការថែទាំអ្នកជំងឺមិនមែនមានតែត្រឹមការផ្តល់ថ្នាំ ឬការព្យាបាលតាមបច្ចេកទេសប៉ុណ្ណោះទេ។ ប៉ុន្តែអ្វីកាន់តែសំខាន់បំផុតនោះ គឺការទំនាក់ទំនងប្រកបដោយគុណភាព និងសុវតិ្ថភាព។
ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ យ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការទាក់ទងប្រកបដោយគុណភាពរបស់គិលានុបដ្ឋាក-ឆ្មប ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការថែទាំ, នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោក លោកស្រី ដែលជាគ្រូបង្គោល លោក លោកស្រី ដែលជាប្រធានផ្នែកថែទាំ គិលានុបដ្ឋាក និងឆ្មប ដែលមកពីមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តទាំងបី គឺខេត្តតាកែវ កែប និងខេត្តកំពត ដែលជាសម្ព័ន្ធមេត្រីភាព។
លោកជំទាវសាស្ត្រាចារ្យ បានបន្តទៀតថា ការយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើអ្នកជំងឺជាចម្បង គឺជាបេះដូងនៃវគ្គបណ្តុះបណ្តាលនៃមនី្ទពេទ្យព្រះអង្គឌួង។ គោលបំណងសំខាន់ គឺដើម្បីធានាថារាល់ការសម្រេចចិត្តក្នុងការអនុវត្តការងាររបស់គិលានុបដ្ឋាកយិកា និងឆ្មប គឺធ្វើឡើងដើម្បីឧត្តមប្រយោជន៍ និងសុវតិ្ថភាពរបស់អ្នកជំងឺ។ ដូចដែលបានរៀបចំក្នុងរបៀបវារៈនាថ្ងៃនេះ យើងនឹងផ្តោតទៅលើប្រធានបទសំខាន់ៗ រួមមាន៖ ឯកសារថែទាំ និងបែងចែកអ្នកជំងឺ ហើយឯកសារថែទាំសម្រាប់ឆ្មប គឺជាការកត់ត្រាទុកនូវរាល់សកម្មភាពថែទាំ ស្ថានភាពសុខភាពមាតា ទារក គឺធានានូវការតាមដានតាមលក្ខណៈវិទ្យាសាស្រ្ត និងជាភស្តុតាងក្នុងការងារវិជ្ជាជីវៈ។
លោកស្រីសាស្ត្រាចារ្យ ជុកម៉ុល កុសុម៉ា នាយិការង នៃមន្ទីរពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា ការទាក់ទងប្រកបដោយគុណភាព គឺជាកត្តាសំខាន់មួយដែលជួយធានាបាននូវសុវត្ថិភាព អ្នកជំងឺ និងការថែទាំប្រកបដោយប្រសិទ្ធភាព។ ការប្រាស្រ័យទាក់ទងល្អរវាងបុគ្គលិកសុខាភិបាល និងអ្នកជំងឺ ក៏ដូចជាការសហការល្អក្នុងក្រុមការងារព្យាបាល អាចជួយកាត់បន្ថយកំហុសក្នុងការព្យាបាល បង្កើនការយល់ចិត្ត និងការជឿទុកចិត្តរបស់អ្នកជំងឺ និងគ្រួសារ ហើយនាំឱ្យមានលទ្ធផល ព្យាបាលកាន់តែប្រសើរ។ ក្នុងបរិបទនៃការអភិវឌ្ឍប្រព័ន្ធសុខាភិបាលឱ្យកាន់តែទំនើប និងមានគុណភាព ការពង្រឹង សមត្ថភាពវិជ្ជាជីវៈ និងជំនាញទំនាក់ទំនងរបស់គិលានុបដ្ឋាក និងឆ្មប គឺមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែកើនឡើងនៃការផ្តល់សេវាសុខាភិបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងមានមនុស្សធម៌។ លោកស្រីសាស្រ្តាចារ្យ ជឿជាក់យ៉ាងមុតមាំថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ និងជំនាញជាក់ស្តែង ដែលអាចយកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាពសេវាថែទាំអ្នកជំងឺ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលរបស់យើងឱ្យកាន់តែប្រសើរឡើង៕អត្ថបទ រដ្ឋា







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង