ព័ត៌មាន
រដ្ឋសភាកម្ពុជាបង្ហាញជំហរវិជ្ជមានរួមចំណែកដោះស្រាយបញ្ហាអត់ឃ្លាន និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់
ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈកម្រិតតំបន់របស់សភាអាយប៉ា (AIPA) នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ រដ្ឋសភាកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកដោះស្រាយវិបត្តិអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ សំដៅត្រៀម លក្ខណៈសម្រាប់កិច្ចប្រជុំកំពូលសភាសកលលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្វ្រិកខាងត្បូង នាខែមិថុនា ខាងមុខ។
ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអាយប៉ា សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ កិច្ចប្រជុំនេះមានគោលដៅយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងតំបន់អាស៊ាន លើបញ្ហាសន្តិសុខស្បៀង។
ក្នុងបទអន្តរាគមន៍ដ៏មានសារៈសំខាន់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងនូវសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៣ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់៖
• ការធានាសិទ្ធិទទួលបានស្បៀង៖
តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងយុត្តិធម៌សង្គម ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។
• ការកសាងប្រព័ន្ធកសិ-ចំណីអាហារដែលមានភាពធន់៖ ផ្តោតលើប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិនានា។
• ការលើកកម្ពស់សុខភាពសាធារណៈ៖ ជំរុញការបរិភោគរបបអាហារដែលមានសុខភាពល្អ និងសុវត្ថិភាពម្ហូបអាហារ តាមរយៈយន្តការច្បាប់ និងគោលនយោបាយជាតិដែលកំពុងអនុវត្តយ៉ាងសកម្មនៅកម្ពុជា។
តាមរយៈកិច្ចប្រជុំនេះ ក៏មានការពិភាក្សាលើ «សេចក្តីព្រាងសំណើរបាយការណ៍សកល» ដែលជាយន្តការថ្មីមួយអនុញ្ញាតឱ្យសភាជាតិនៃប្រទេសនីមួយៗ រាយការណ៍ពីវឌ្ឍនភាពនៃការប្តេជ្ញាចិត្តរបស់ខ្លួន។ យន្តការនេះនឹងជួយពង្រឹងនូវគណនេយ្យភាព តម្លាភាព និងការចែករំលែកមេរៀនជោគជ័យរវាងប្រទេសជាសមាជិកអាយប៉ាទាំងអស់ផងដែរ។
កិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការប្តេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសសមាជិក រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងទីម័រឡេស្តេ ជាដើម ក្នុងការឈរជាធ្លុងមួយដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងកម្រិតសកលលោកទាំងមូល៕





-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង