ព័ត៌មាន
តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ ៥នាក់ នៅខេត្តកំពង់ធំ
ភ្នំពេញ៖ ចៅក្រមស៊ើសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនអ្នកបើករថយន្តបុកមនុស្សស្លាប់ចំនួន ០៥នាក់ នឹងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទ “បើកបរធ្វេសប្រហែស ខ្ចីខ្លា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ(បើកបរងងុយដេក)”។
អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានឲ្យដឹងថា៖ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៧១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីបើកបរធ្វេសប្រហែស ខ្ចីខ្លា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ (បើកបរងងុយដេក) ដែលមានជនត្រូវចោទឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ ត្រូវបានតំណាងអយ្យការចោទប្រកាន់តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៤៦/២០២៦ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យទៅលើភស្តុតាងនានាដែលមានក្នុងសំណុំចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ ដោយដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ចបណ្តាលឱ្យស្លាប់អ្នកដទៃ (បើកបរងងុយដេក) បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ ចំណុច(ក) នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រព្រឹត្តនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨ និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ វេង គ្រឹស្នា ហៅ វ៉ាន់ដា ភេទប្រុស អាយុ៣០ឆ្នាំ បានបើកបររថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E-2070 ដឹកគ្រាប់ចន្ទីរ ចេញពីខេត្តព្រះវិហារ ជាមួយអ្នកដំណើរម្នាក់ឈ្មោះ សោម រដ្ឋា (ម្ចាស់រថយន្ត) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅខេត្តព្រះវិហារ ក្នុងសភាព ងងុយដេក និងបានដេកលក់ពេលកំពុងបើកបរ រហូតដល់កន្លែងកើតហេតុខាងលើ រថយន្តបានរ៉េចង្កូតទៅខាងឆ្វេងលើ ជាយផ្លូវជ្រុលទៅបុកបង្គោលភ្លើងសូឡាបាក់ ១ដើម ព្រមទាំងបុកជាន់ពីលើអ្នកថ្មើរជើងដែលកំពុងដើរនៅជាយផ្លូវ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុចំនួន ០៤នាក់ និងរបួសធ្ងន់ចំនួន០១នាក់ (ស្លាប់ក្រោយពីបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ)។ បន្ទាប់មកសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកសន្ទុក បានចុះទៅដល់ទីកន្លែង កើតហេតុ ហើយបានធ្វើការត្រួតពិនិត្យ វាស់វែង និងប្រមូលវត្ថុតាង មានរថយន្ត០១គ្រឿង យកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីចងក្រងជាសំណុំរឿង រួចបញ្ជូនមកកាន់តុលាការ។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៣៤៥ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅពន្ធនាគារខេត្តកំពង់ធំ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។ ចំពោះបទល្មើសខាងលើនេះ បានបង្កឱ្យ មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាពសង្គម ដែលតុលាការត្រូវអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕
អត្ថបទ៖ វង្ស សុភាព







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង