ព័ត៌មាន
មកទល់ពេលនេះកម្លាំងសាមគ្គីជាតិខ្មែរនៅតែរកក្សាភាពរឹងមាំនៅជាមួយរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះថា រហូតមកទល់ពេលនេះ កម្លាំងសាមគ្គីជាតិខ្មែរនៅតែរក្សាបាននូវមានភាពរឹងមាំយ៉ាងខ្លាំងនៅជាមួយរាជរដ្ឋាភិបាល និងវីរកងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រហូតមកទល់ពេលនេះ កម្លាំងសាមគ្គីជាតិខ្មែរនៅតែរក្សាបាននូវមានភាពរឹងមាំយ៉ាងខ្លាំងនៅជាមួយរាជរដ្ឋាភិបាលនិងវីរកងទ័ពជួរមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។ ទឹកចិត្តស្នេហាជាតិ មាតុភូមិ របស់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស នៅតែមានសភាពពុះកញ្ជ្រោលខ្លាំង តែរក្សាបាននូវភាពថ្លៃថ្នូរ និងពោរពេញដោយការអត់ធ្មត់ខ្ពស់ដើម្បីឈានឆ្ពោះទៅរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងតាមគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។
ឯកឧត្តមបន្តថា មិនមែនតែរាជរដ្ឋាភិបាលទេដែលមិនដែលភ្លេចកាតព្វកិច្ច «ការពារបូរណភាពទឹកដី និងប្រជាជន» ប៉ុន្តែ ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា និងគ្រប់ទិសទី ក៏រឹតតែសកម្មខ្លាំងក្លាក្នុងការធ្វើសកម្មភាពការពារបូរណភាពទឹកដី និងឈឺឆ្អាលចំពោះជនរួមជាតិដែលជាជនភៀសសឹក ដោយបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពមនុស្ស«ជួយគ្នាក្នុងគ្រាលំបាក»។ នេះគឺជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបានដើម្បីជំរុញឱ្យមានលទ្ធផលជាវិជ្ជមានក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន។
សូមជម្រាបថា ក្នុង «ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់វេលា» ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយប្រតិភូ មន្ត្រីរាជការ វិស័យឯកជន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយ និងពិសាអាហារសាមគ្គីរួមគ្នាជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក រួមទាំងការលេងល្បែងប្រជាប្រិយ ព្រមទាំងទស្សនាការប្រគុំតន្រ្តីស្គរដៃ និងការសម្តែងទស្សនីយភាពសិល្បៈ។
កម្មវិធីជួបជុំទាំងនេះ បានប្រព្រឹត្តទៅនៅតាមបណ្តាជំរំជាច្រើនសរុប ១២ទីតាំង ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមថែរក្សា និងអភិរក្សប្រពៃណីទំនៀមទម្លាប់ពីដូនតាផង និងដើម្បីជួបសំណេះសំណាលជាមួយលោកយាយលោកតា អ៊ំពូមីង បងប្អូនជនភៀសសឹកផងដែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខដ៏ខ្លីនេះផងដែរ៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង