ព័ត៌មាន
វិទ្យាស្ថាន NPIT ពង្រីកកិច្ចសហការជាមួយវិស័យឯកជន ដើម្បីជំរុញលើការអភិវឌ្ឍជំនាញកាន់តែប្រសើរ
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ហៅកាត់ NPIT នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន ទន្សាយ សឹលូសិន (Tunsai Solutions Co., Ltd.) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជំនាញ ការចុះអនុវត្តការងារជាក់ស្តែង និងការត្រៀមលក្ខណៈសម្រាប់អាជីពការងាររបស់និស្សិតឱ្យកាន់តែមានប្រសិទ្ធិភាព។
លោក ច្រឹង ណាវី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន នៅក្រោយចប់កម្មវិធីកាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា គោលបំណងនៃការចុះ MoU នេះ គឺដើម្បីពង្រីកកិច្ចសហការជាមួយគ្នាលើការផ្ដល់ឱកាសចុះកម្មសិក្សា និងការស្រាវជ្រាវ ការពិចារណាផ្ដល់ឱកាសការងារសម្រាប់និស្សិត និងសិក្ខាកាមដែលមានសមត្ថភាពមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឱកាសកម្មសិក្សា និងការងារ។ បន្ថែមពីនេះ ដើម្បីជួយពង្រឹងការផ្សារភ្ជាប់គ្នា រវាងការបណ្តុះបណ្តាលនិងការងារ ក៏ដូចជាផ្តល់ឱ្យនិស្សិតនូវការយល់ដឹងកាន់តែច្បាស់អំពីតម្រូវការជាក់ស្តែងនៅកន្លែងធ្វើការ។
លោកនាយក បានបញ្ជាក់បន្ថែមថា ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងគ្រឹះស្ថាន TVET និងវិស័យឧស្សាហកម្ម ក្នុងការកសាងជំនាញអនុវត្តជាក់ស្តែង និងការត្រៀមខ្លួនសម្រាប់កន្លែងធ្វើការ។ សម្រាប់ក្រុមហ៊ុន ទន្សាយ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែទូលំទូលាយក្នុងការពង្រឹងស្តង់ដារ អភិវឌ្ឍធនធានមនុស្ស និងកសាងទំនុកចិត្តតាមរយៈគុណភាពសេវាកម្ម វិន័យ និងការអនុវត្តការងារ ក្នុងវិស័យសម្អាត និងថែទាំអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
បើតាម លោក សោម សុខដារ៉ារីគីអូ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន ទន្សាយ បានលើកឡើងឱ្យដឹងថា ភាពជាដៃគូនេះ នឹងចាប់ផ្តើមជាមួយនឹងកម្មវិធីសាកល្បងដែលមានរចនាសម្ព័ន្ធច្បាស់លាស់ រាប់ចាប់តាំងពីការសម្រាំងបេក្ខជន ការបណ្តុះបណ្តាលការងារជាក់ស្តែង និងការវាយតម្លៃ។ គោលដៅរបស់ក្រុមហ៊ុន គឺធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះមានភាពសាមញ្ញ និងមានប្រសិទ្ធភាព ដោយផ្តល់ឱកាសអាជីពសម្រាប់កម្លាំងពលកម្មបច្ចេកទេសដែលមានជំនាញមកពីវិស័យ TVET។ ជាពិសេសផ្តោតសំខាន់ទៅលើការកសាងស្តង់ដារសេវាកម្មឱ្យកាន់តែរឹងមាំ និងកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់។
សូមបញ្ជាក់ថា ក្រុមហ៊ុន ទន្សាយ សឹលូសិន គឺជាក្រុមហ៊ុនផ្តល់សេវាកម្មសម្អាត និងថែទាំអចលនទ្រព្យដែលមានមូលដ្ឋាននៅភ្នំពេញ ហើយបេសកកម្មរបស់ក្រុមហ៊ុន គឺការផ្តល់នូវដំណោះស្រាយប្រកបដោយទំនុកចិត្ត៕អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង