ព័ត៌មាន
[UPDATE] កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្ស ៦នាក់នៅខេត្តបាត់ដំបង
ភ្នំពេញ៖ក្រោយការសាកសួររបស់សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ណេះ កូនប្រុសស្នងការរងខេត្តបន្ទាយមានជ័យ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ បានសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសចំនួន ៦នាក់នៅខេត្តបាត់ដំបង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពីបច្ចុប្បន្នភាពនៃករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៦ ត្រឹមវេលាម៉ោង ១៥ និង ៤៥នាទី ថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០២៦នេះបានបញ្ជាក់ថា ដោយបានការសហការពីក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ជាមួយសមត្ថកិច្ចនគរបាល នាវេលាម៉ោង ១៥ និង៤៥នាទីរសៀលថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០២៦ នេះ ពួកគាត់បាននាំខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ មកប្រគល់ឱ្យសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរពីករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៥ ចំណុចភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៥នាក់ នោះហើយ។
«ក្រោយធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេតែម្នាក់គត់ដែលបានបើករថយយន្ត បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ»។ នេះបើតាមការបញ្ជាក់របស់សេចក្ដីប្រកាសព័ត៌មាន។
សូមបញ្ជាក់ថា ស៊ីវ ជ័យសិដ្ឋ ដែលជាម្ចាស់រថយន្ដ Mercedes GT53 បុកជនរងគ្រោះស្លាប់រហូតដល់ ៦នាក់ នៅស្រុក មោងឬស្សី ខេត្ត បាត់ដំបង ត្រូវបានឪពុកម្ដាយនាំចូលសារភាពនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងហើយនៅរសៀលថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៦ នេះ ក្រោយបានរត់គេចខ្លួនរយៈពេល៦ថ្ងៃក្រោយការបង្កហេតុ៕
សូមជម្រាបថា ម្ចាស់រថយន្តដែលបើកបុកមនុស្សស្លាប់ចំនួន ៦នាក់ បានចូលខ្លួនឆ្លើយបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីរត់គេចខ្លួនរយៈពេល ៦ថ្ងៃ។ ការចូលខ្លួននេះ គឺតាមការកោះហៅរបស់សមត្ថកិច្ចឲ្យចូលខ្លួនឆ្លើយបំភ្លឺករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ក្រៅពីការកសាងសំណុំរឿងស្របតាមជំនាញ ស្របតាមនីតិវិធី មកដល់ពេលនេះសមត្ថកិច្ចនគរបាលបន្តប្រមូលភស្តុតាងបន្ថែមទៀតតាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងទិសដៅ ពីភ្នំពេញមកខេត្តបាត់ដំបង និងប្រភពផ្សេងៗទៀតដែលអាចវាយតម្លៃនិងសន្និដ្ឋានបានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះ។ តាមការពិនិត្យប្លង់កើតហេតុ រថយន្តបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង (ភ្នំពេញ-បាត់ដំបង) ពេលមកដល់ចំណុចកើតហេតុបានបុកម៉ូតូទាំង០២ ពីក្រោយតែម្តង៕
អត្ថបទ៖ វង




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង