ព័ត៌មាន
ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាចំនួន២ អបអរខួបលើកទី៩ នៃការចុះបញ្ជីប្រសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក
ក្រសួងទេសចរណ៍ ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏មានសក្ដានុពលចំនួន ២ នាដើមខែកក្កដាខាងមុខ នៅខេត្តកំពង់ធំ គឺកម្មវិធីជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ – ៨ កក្កដា ២០២៦)។
នេះបើតាមប្រសាសន៍ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធភាព ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងតំណាងមន្ទីរ និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វ៉ាហេង ដាវុធ បានគូសបញ្ជាក់ថា ការផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ ស្របតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដើម្បីបំផុសសកម្មភាពកីឡា និងជំរុញការធ្វើពិពិធកម្មទេសចរណ៍កីឡា សម្រាប់បម្រើឲ្យប្រយោជន៍រួមដល់សង្គមជាតិ តាមរយៈព្រឹត្តិការណ៍នីមួយៗ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ សេដ្ឋកិច្ច បរិស្ថាន និងលើកកម្ពស់សុខភាពសាធារណៈជាដើម។
ជាក់ស្ដែងការបំផុសព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងកាត់ឧបសគ្គ នៅប្រាសាទសំបូរព្រៃគុក គឺជាសកម្មភាពថ្មីមួយៗ ដែលក្រសួងបានជំរុញ ឆ្ពោះទៅរកការរៀបចំឲ្យបានកាន់តែអធិកអធម ដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាការរួមចំណែកអភិរក្ស និងលើកតម្កើងមោទនភាពជាតិ ដើម្បីរឹលឹក និងអបអរសាទរចំពោះតម្លៃជាសកលដ៏វិសេសវិសាល នៃប្រាសាទសំបូរព្រៃគុក ដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ក៏ដូចជាបំផុសស្មារតីកូនខ្មែរឲ្យចូលរួមថែរក្សាកេរដំណែលដូនតា។
ជាមួយគ្នាឯកឧត្តម ហាន កុសល ក្នុងនាមអាជ្ញាធរម្ចាស់ផ្ទះ បានសម្ដែងក្ដីរីករាយ និងគាំទ្រ ចំពោះគំនិតផ្ដួចរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើង ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយសក្ដានុពល នៃតំបន់ប្រាសាទសំបូរព្រៃគុក ឲ្យមានការទាក់ទាញពីភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ហើយឯកឧត្តមសង្ឃឹមថា តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ ក្រោយបញ្ចប់នឹងបន្សល់នូវសមិទ្ធផលយូរអង្វែង សម្រាប់ជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសង្គមជាតិ។
គួរដឹងថា ជាជំហានដំបូង ក្នុងកិច្ចប្រជុំពិភាក្សារវាងមន្ដ្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ធំ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ គ្រោងនឹងរៀបចំនាថ្ងៃទី៥ ខែកក្កដា ដោយកម្មវិធីជិះកង់ នឹងត្រូវចេញដំណើរពីទីរួមខេត្តកំពង់ធំ ឆ្ពោះទៅប្រាសាទសំបូរព្រៃគុក ដែលគ្រោងមានអ្នកចូលរួមយ៉ាងហោច ១ពាន់នាក់ និងកម្មវិធីរត់ នឹងរៀបចំជាក់ស្ដែងនៅបរិវេណតំបន់ប្រាសាទសំបូរព្រៃគុកតែម្ដង។ ក្រៅពីនេះ ក្រសួងទេសចរណ៍ ក៏នឹងជំរុញឲ្យមានកម្មវិធីអមផ្សេងៗ ដើម្បីបង្កភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព រវាងអ្នកចូលរួមទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន4 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន5 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន5 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង