ព័ត៌មាន
ច្បាប់ប្រឆាំង Online Scams បង្កើតនីតិវិធីពិសេសដើម្បីបង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ឧក្រិដ្ឋជន
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ច្បាប់ស្តីពីការប្រឆាំង Online Scams បង្កើតនីតិវិធីពិសេសអាចស្នើឱ្យមានការបង្កក និងរឹបអូសទ្រព្យសម្បត្តិ ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស យកមកជាកម្មសិទ្ធិរបស់រដ្ឋ ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា ច្បាប់ស្តីពីការប្រឆាំង Online Scams មានគោលដៅសំខាន់លើកកម្ពស់ប្រសិទ្ធភាពប្រឆាំង Online Scams និងដើម្បីធានាថា Online Scams នឹងមិនមាននៅកម្ពុជាទៀតទេ។ ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលប្រឆាំង Online Scams។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រង់មាត្រា១៩ .. ការផ្អាក ការឃាត់ទុក និងការបង្កក បានចែងថា ក្នុងករណីដែលពិនិត្យឃើញមានប្រតិបត្តិការសង្ស័យ ឬដើម្បីទប់ស្កាត់ការផ្ទេរចេញនូវសាច់ប្រាក់ពី គណនីដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងបទល្មើស ឬផលនៃបទល្មើសដែលមានកំណត់ក្នុងច្បាប់នេះ មន្ត្រីនគរបាលយុត្តិធម៌ អាចស្នើសុំដោយផ្ទាល់ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាឱ្យផ្អាកជាបណ្តោះអាសន្ន នូវប្រតិបត្តិការសង្ស័យ។ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ត្រូវធ្វើការផ្អាកប្រតិបត្តិការនោះភ្លាមៗ ដោយគ្មានបង្អង់។ ការផ្អាកប្រតិបត្តិការសង្ស័យ មានរយៈពេលមិនលើសពី ៤៨ (សែសិបប្រាំបី) ម៉ោង។ មន្ត្រីនគរបាលយុត្តិធម៌អាចស្នើសុំទៅព្រះរាជអាជ្ញាដើម្បីសម្រេចអំពីការឃាត់ទុកគណនីឬស្នើសុំទៅតុលាការ ដើម្បីសម្រេចបង្កកគណនីនោះ។ តុលាការអាចសម្រេចអំពីការឃាត់ទុកនិងការបង្កកគណនីនេះដោយ ឯកឯងបាន៕អត្ថបទ៖ សុភាព




-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន1 week agoស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ