ព័ត៌មាន
ថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតីចែកជូនពលទាហានការពារនៅព្រំដែន ៥០៤ ក្នុងឱកាសចូលឆ្នាំថ្មី
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ´ប្រតិភូអាកាសចរស៊ីវិល ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បានចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់។
ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានថ្លែងប្រាប់កងទ័ពថា អំណោយទំាងអស់នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងគិតគូដល់សុខ និងទុក្ខកងទ័ពជាប់ជាប្រចាំ ពិសេសក្នុងរដូវបុណ្យទានម្តងៗ ដើម្បីឱ្យកងទ័ព មានឱកាសទៅធ្វើបុណ្យទាន និងជួបជុំគ្រួសារក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក្នុងនេះសម្តេចធិបតីបានចាត់ឱ្យរូបឯកឧត្តម និងក្រុមការងារដើម្បីនាំយកអំណោយមកចែកជូនដល់ដៃកងទ័ព ព្រោះសមរភូមិក្រោយនៅចាំលើកទឹកចិត្តនិងជួយជ្រោមជ្រែកសម៉រភូមិមុខជានិច្ច ហើយឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់វីរភាពកងទ័ពគ្រប់រូបផងដែរ ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ និងប្រជាជន ក្នុងនាមសមរភូមិក្រោយ នៅរង់ចាំលើកទឹកចិត្តជានិច្ច ហើយយឯកឧត្តមបានក្រើនរំលឹកឱ្យកងទ័ពទំាងអស់ ត្រូវថែសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅខ្លាំងផងដែរ។
គួរបញ្ជាក់ថា សម្រាប់ប្រតិភូអាកាសចរសីវិលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា របស់ សម្តេចធិបតីនិងលោកជំទាវមកចែកជូនកងទ័ព នៃទីបញ្ជាកងទ័ពការពារព្រំដែនលេខ៥០៤ នៃខេត្តប៉ៃលិន ក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រួមមានអង្ករ១០០បាវ, ទឹកត្រី១០០យូរ, ទឹកស៊ីអ៊ីវ ១០០យូរ, ត្រីងៀត ១០០គីឡូក្រាម, សៀង១០០គីឡូក្រាម, ឆៃប៉ូវ១០០គីឡូក្រាម, ប្រហុក១០០គីឡូក្រាម, មីយើង១០០កេស ថវិកាសម្រាប់អង្គភាព៤លានរៀល និងថវិកាសម្រាប់កងទ័ពម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត