ព័ត៌មាន
ក្រសួងការងារ និងក្រសួងឧស្សាហកម្ម រួមគ្នាជំរុញការអនុវត្តស្ដង់ដាសុវត្ថិភាពម្ហូបអាហារដល់ម្ចាស់សហគ្រាស SMEs ដើម្បីបង្កើនភាពប្រកួតប្រជែង និងបង្កើតការងារសមរម្យនៅកម្ពុជា
(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (MLVT) រួមជាមួយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងដៃគូនៃកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) រៀបចំពិធីបើកជាផ្លូវការនូវវគ្គបណ្ដុះបណ្ដាលស្ដីពី «ការគ្រប់គ្រងអនាម័យ និងសុវត្ថិភាពម្ហូបអាហារតាមគោលការណ៍ GHPs/HACCP» នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម។
ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO។
នាឱកាសនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ បានប្រមូលផ្ដុំម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) មកពីរាជធានីភ្នំពេញក្នុងវិស័យកែច្នៃចំណីអាហារប្រមាណ ៣០នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់ម្ចាស់សហគ្រាសលើស្ដង់ដាសុវត្ថិភាពចំណីអាហារ ដើម្បីបង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារ និងលើកកម្ពស់ឱកាសការងារសមរម្យសម្រាប់យុវជននៅកម្ពុជា។
លោកជំទាវ ក៏បានបញ្ជាក់បន្ថែមថា កម្មវិធី DEY ដែលទទួលបានការគាំទ្រពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC) នឹងបន្តផ្ដល់ការគាំទ្រ និងលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ឱ្យសម្រេចបាននូវការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមចំណែកយ៉ាងសំខាន់តាមរយៈការបង្កើតការងារថ្មីៗ ការកែលម្អលក្ខខណ្ឌការងារឱ្យកាន់តែប្រសើរ និងការកសាងប្រព័ន្ធចំណីអាហារដែលមានសុវត្ថិភាពខ្ពស់សម្រាប់ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។
ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានរំលេចពីបេសកកម្មរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមានបើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីថ្នាក់ជាតិសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M) ដើម្បីអភិវឌ្ឍជំនាញឱ្យកាន់តែប្រសើរ និងប្រើប្រាស់យន្តការរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការទទួលបានព័ត៌មានពីឱកាសការងារ និងចុះឈ្មោះស្វែងរកការងារ និងទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ ឬ ១២៨៦ ដើម្បីទទួលបានការពិគ្រោះយោបល់ និងព័ត៌មានច្បាស់ការណ៍៕








-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត