ព័ត៌មាន
មន្រ្តីជំនាញក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៤ស្រុកក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦នេះលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) អមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ តំំណាងក្រុមហ៊ុនសាងសង់ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៥ ខ្សែ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៥ខ្សែ នៅក្នុង នាពេលនេះរួមមានខ្សែផ្លូវ៖….
១-ផ្លូវគោកសំរោង-ឧត្តរមានជ័យ ចាប់ពីឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ទៅដល់ព្រំប្រទល់ខេត្តឧត្តរមានជ័យ ប្រវែង៤.២៤គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៧កន្លែង។
២-ផ្លូវសំរោងកើត ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ប្រវែង៤.៥៤គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៣កន្លែង។
៣-ផ្លូវតាដួលចាប់ពីភូមិស្វាយសរ ទៅដល់ភូមិប្រាសាទវៀន ឃុំផ្គាំ ស្រុកស្វាយចេក ប្រវែង៣.៧១គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន១៧កន្លែង និងស្ពានបេតុង១កន្លែងប្រវែង៣៩ម៉ែត្រ។
៤-ផ្លូវឈូក-សូត្រមន្តចាប់ពីភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ទៅដល់ភូមិសូត្រមន្ត ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ប្រវែង៦.៨៨គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន១៤កន្លែង។
៥-ផ្លូវត្រាងចាប់ពីផ្លូវជាតិលេខ៥ ចំណុចភូមិគោកព្នៅ ឃុំបន្ទាយនាង ទៅដល់ភូមិពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ប្រវែង៣.៨១គ.ម និងសាងសង់លូរំដោះទឹកគ្រប់ប្រភេទចំនួន៦កន្លែង។
ក្នុងការចុះពិនិត្យនោះលោក ទូច ស៊ីផាត បានមានប្រសាសន៍លើកឡើងថា៖ ក្នុងអាណត្តិទី ៧នេះដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកបន្តវេនពីសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងខិតខំបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេសអភិវឌ្ឍផ្លូវជនបទដោយក្រាលកៅស៊ូពីរជាន់ និងបេតុង ជាបន្តបន្ទាប់ដើម្បីឲ្យមានភាពធន់ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាជននៅតាមជនបទ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពុះពារគ្រប់ឧបសគ្គដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បងប្អូន កូនក្មួយ ទាំងអស់ត្រូវមានជំនឿលើរាជរដ្ឋាភិបាល ជាពិសេស ជឿទុកចិត្តលើ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងការដឹកនាំ ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅអនាគត។
នៅក្នុងឱកាសនេះដែរ លោក អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនទទួលការសាងសង់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការអនុវត្តការងារឲ្យសម្រេចលទ្ធផលតាមផែនការ ដោយធានាឲ្យបាននូវសោភ័ណភាព និងគុណភាពតាមបទដ្ឋានបច្ចេកទេស ព្រមទាំងមានភាពធន់និងការប្រែប្រួលអាកាសធាតុ ក្នុងការប្រើប្រាស់រួមនៅក្នុងភូមិ ឃុំ ស្រុករបស់យើងទាំងអស់គ្នាបានយូរអង្វែង៕






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត