ព័ត៌មាន
វិស័យរដ្ឋគ្រោងដាក់ឱ្យអនុវត្តសាកល្បងកម្មវិធី «គន្លងអប់រំថ្មី» ដើម្បីពង្រឹងគុណភាពអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ
ដើម្បីជួយតម្រង់ទិសសិក្សាដល់សិស្សានុសិស្ស រាជរដ្ឋាភិបាលមានគម្រោងដាក់ឱ្យអនុវត្តសាកល្បងនៃកម្មវិធី «គន្លងអប់រំថ្មី» សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ចាប់ពីកម្រិតអនុវិទ្យាល័យទៅ លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈសំខាន់ៗចំនួន២១ នៅតាមតំបន់គោលដៅសំខាន់ៗមួយចំនួននៅជិតតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងវិទ្យាល័យ ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់កិច្ចប្រជុំគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល (NTB) កាលពីរសៀលថ្ងៃទី៩ ខែមេសាកន្លងទៅ ដែលដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន NTB បានឱ្យដឹងថា កម្មវិធីនេះនឹងត្រូវអនុវត្តដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់លាស់ដោយក្រសួងអប់រំយុវជន និងកីឡា និងក្រសួងការងារ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហើយលទ្ធផលនៃការអនុវត្តសាល្បងនេះ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអនុវត្តបន្តនាពេលក្រោយទៀត។
ប្រភពក្រសួងការងារ បានសសេរឱ្យដឹងទៀតថា តាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិបណ្ដុះបណ្ដាល បានពិភាក្សាលើការពង្រឹងគុណភាព និងប្រសិទ្ធភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការវិវឌ្ឍរីកចម្រើនសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន និងអនាគត។ ក្នុងនោះ ក៏បានផ្តោតទៅលើប្រធានបទសំខាន់ៗចំនួន៣ ដើម្បីលើកយកមកពិភាក្សា រួមមាន៖ ទស្សនវិស័យមុខរបរ និងការងារ, គន្លងអប់រំថ្មីនៅកម្ពុជា និងការអនុវត្តការវាយតម្លៃការធ្វើតេស្ដទទួលស្គាល់ជំនាញពីមុន (RPL) និងក្រុមប្រឹក្សាជំនាញតាមវិស័យ (SSC)។
ឯកឧត្តម ហេង សួរ បានមានប្រសាសន៍ថា ប្រធានបទទាំងបីនេះ គឺសុទ្ធតែសំខាន់ដែលក្រសួងបានធ្វើការបោះពុម្ពផ្សាយកន្លងមកហើយដែរ ហើយសង្ឃឹមថា អង្គប្រជុំនៅពេលនេះ នឹងផ្តល់ជាធាតុចូលបន្ថែមទៀតដើម្បីពង្រឹងគុណភាព និងធ្វើបច្ចុប្បន្នភាពលើទស្សនវិស័យមុខរបរនិងការងារឱ្យកាន់តែល្អប្រសើរសម្រាប់ជាប្រយោជន៍ដល់ក្រសួងពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ជាពិសេសពីចំណុចនៃតម្រូវការទីផ្សារ គម្លាតជំនាញ និងការបែងចែកតួនាទីឱ្យកាន់តែល្អប្រសើរជាដើម៕អត្ថបទ៖ ឈិត បូរ៉ាវី









-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត