ព័ត៌មាន
ពលរដ្ឋអរគុណរាជរដ្ឋាភិបាលចំពោះការបន្តផ្តល់រថយន្តក្រុងឥតគិតថ្លៃ ទោះបីស្ថិតក្នុងវិបត្តិប្រេងឥន្ធនៈសកល
កម្មករ កម្មការិនី និងប្រជាពលរដ្ឋទូទៅ នៅព្រឹកថ្ងៃទី១៣ ខែមេសានេះ បាននាំគ្នាចាកចេញពីរាជធានីភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗគ្នា ដែលពលរដ្ឋខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះជិះរថយន្តឈ្នួល និងខ្លះទៀតធ្វើដំណើរដោយម៉ូតូ ដើម្បីទៅជួបជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
លោក ខេត្ត ប៊ុនឆាត ជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុន បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលបានប្រើប្រាស់សេវារថយន្តក្រុងដោយមិនគិតថ្លៃ និងមានអារម្មណ៍ថា រំភើបសប្បាយរីករាយដែលរដ្ឋាភិបាលនៅតែបន្តគិតគូរសុខទុកដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសការផ្តល់ជូនដោយមិនតម្រូវឱ្យបង់ថ្លៃអ្វីទាំងអស់ ខណៈក្នុងអំឡុងវិបត្តិប្រេងឥន្ធនៈសាកល។ លោកនិយាយទៀតថា ការជិះរថយន្តក្រុង គឺមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀត។
ស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលជិះរថយន្តក្រុងទៅកាន់គោលដៅផ្សេងៗគ្នាក្នុងថ្ងៃនេះ បានលើកឡើងថា ពិតជាអរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរសុខទុករបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ ដែលអាចសន្សំសំចៃថវិកាបានមួយចំនួនផងដែរ។ ជាពិសេស អាចកាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ គឺត្រូវចំណាយថវិកាច្រើន ដើម្បីធ្វើដំណើរទៅស្រុកកំណើតនេះ។
ជាការកត់សម្គាល់ ក្រៅពីកម្មករ កម្មការនី ក៏ឃើញមានប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត បានចាកចេញពីក្រុងភ្នំពេញ ធ្វើដំណើទៅខេត្តច្រើនខុសពីថ្ងៃធម្មតាដែរ ដោយឃើញមានការអន្តរាគមន៍របស់កងកម្លាំង សមត្ថកិច្ច ជាពិសេសប៉ូលិសចរាចរណ៍បានសម្រួលចរាចរណ៍នៅតាមតំបន់គោលដៅមួយចំនួន ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងចៀសវាងការកក់ស្ទះចរាចរណ៍ផងដែរ។
សូមបញ្ជាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៦០០គ្រឿង សម្រាប់ផ្តល់សេវាដឹកជញ្ជូនសាធារណៈ ដោយមិនគិតថ្លៃ ដែលមានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីជាការជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី














-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត