ព័ត៌មាន
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ បើកជាសួនសាធារណៈ និងបង្ហាញសិល្បៈវប្បធម៌ខ្មែរឱកាសបុណ្យចូលឆ្នាំថ្មី
អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ(ព្រលានយន្តហោះចាស់) បើកជាសួនសាធារណៈ សម្រាប់ពលរដ្ឋចូលទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ កំពុងបើកបង្ហាញនូវទម្រង់សិល្បៈវប្បធម៌ខ្មែរ យ៉ាងរស់រវើក ដើម្បីអបអរសាទ និងស្វាគមន៍ភ្ញៀវទេសចរ។
ប្រជាពលរដ្ឋ និងយុវជន ដែលបានចូលទៅទស្សនាទីតាំងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ(ព្រលានយន្តហោះចាស់) បានប្រាប់ BTV កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ថា ពួកគេរីករាយដែលបានចូលដល់ទីតាំង ច្រកចេញចូល VIP ចំណត និងផ្លូវរត់របស់យន្ដហោះ។ ហើយអ្វីដែលពួកគាត់ ពេញចិត្តនោះ គឺការបើកបង្ហាញនូវទម្រង់សិល្បៈវប្បធម៌ខ្មែរ ដូចជាការលេងឧបករណ៍ភ្លេងខ្មែរ តន្រ្ដីឆៃយ៉ាំ របាំត្រុដិ និងការរាំងលេង ចង្វាក់ប្រពៃណីខ្មែរ។
ពួកគេថា ការបង្ហាញសិល្បៈវប្បធម៌ខ្មែរបែបនេះ មិនត្រឹមតែជាការបណ្ដុះស្មារតីកុមារឲ្យស្គាល់សិល្បៈវប្បធម៌ខ្មែរ និងផ្សព្វផ្សាយដល់ភ្ញៀវបរទេស ប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយជួយដល់សេដ្ឋកិច្ចអ្នកលក់ដូរនៅជុំវិញតំបន់នោះផងដែរ។
ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមេសានេះថា ប្រជាពលរដ្ឋច្រើនបានចូលទៅលេងនៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញចាស់ ចាប់ពីថ្ងៃទី១១ ខែមេសា។ តាមរយៈចំនួននេះ រដ្ឋាភិបាលអាចពិចារណាបន្តពេលវេលាបើករយៈពេលយូរ បូករួមនិងការរៀបចំឲ្យមានសកម្មភាពសិល្បៈវប្បធម៌ផងដែរ។
សូមជម្រាបជូនថា ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រាជរដ្ឋាភិបាល បានប្រកាសបើក អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញចាស់ ជាសួនសាធារណៈ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បើកពីម៉ោង ៥៖០០នាទីព្រឹក ដល់ម៉ោង ៩៖០០នាទីយប់។ ប្រជាពលរដ្ឋអាចចូលទៅទស្សនាទីតាំងសំខាន់ រួមមាន អគារស្ថានីយ ប៉មបញ្ជា ទសវត្សរ៍ ឆ្នាំ១៩៥០ តំបន់ជុំវិញបរិវេណអគារចេញ-ចូល អ្នកដំណើរ VIP, ចំណតយន្ដហោះ និងតំបន់រត់ របស់យន្ដហោះជាដើម។ ហើយពលរដ្ឋក៏អាចយកអាហារទៅបរិភោគជួបជុំក្រុមគ្រួសារបានផងដែរ ក៏ប៉ុន្ដែគ្រឿងស្រវឹង និងអាវុធគ្រឿងផ្ទុះផ្សេងៗត្រូវហាមឃាត់៕ អត្ថបទ៖ លៀ ស៊ីណា

















-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត