ព័ត៌មាន
ជាង៣ខែមកនេះ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរ ៤៧២នាក់ កើនឡើងជាងត្រីមាសទី១ឆ្នាំ២០២៥ ដែលត្រូវបង្កើនការប្រុងប្រយ័ត្ននាឱកាសចូលឆ្នាំថ្មីនេះ
ក្នុងរយៈពេល៣ខែនឹង១០ថ្ងៃដើមឆ្នាំនេះ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧១០ករណី បណ្តាលឱ្យមនុស្សស្លាប់៤៧២នាក់ និងបង្កឱ្យមានអ្នករងរបួសធ្ងន់ស្រាលរហូតដល់១.១១៤នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
បើតាមអ្នកនាំពាក្យរង មូលហេតុនាំឱ្យកើតមានសោកនាដកម្មលើដងផ្លូវទាំងនេះ បណ្តាលបើកបរលើសល្បឿនចំនួន៤៦% មិនគោរពសិទ្ធិអាទិភាព២១% មិនប្រកាន់ស្ដាំ១២% បើកប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៨% បត់មិនប្រយ័ត្ន៦% ស្រវឹង៤% មិនគោរពសញ្ញាចរាចរណ៍២%។ល។ លោកបញ្ជាក់ថា រាជធានីភ្នំពេញមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ចំនួន២៣៣លើក ខេត្តកណ្ដាល៥១លើក ព្រះសីហនុ៤៩លើក កំពង់ស្ពឺ៣១លើក និងខេត្តបន្ទាយមានជ័យ៣០លើក។
ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ លោក ទូច សុឃៈ បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទ្វេដង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ «ដូចមូលហេតុដែលនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ខាងលើ សូមបងប្អូនទាំងអស់ដែលជាអ្នកបញ្ជាយាន និងប្រើប្រាស់ផ្លូវគ្រប់ប្រភេទ កុំបើកបរលឿន ត្រូវគោរពសិទ្ធិអាទិភាព កុំបើកបរបញ្ច្រាសទិស ត្រូវប្រកាន់ស្ដាំ ឬកុំរំលោភចំណែកផ្លូវយានទិសដៅផ្ទុយ កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ បត់ឆ្វេងស្ដាំត្រូវប្រើស៊ីញ៉ូនិងមើលមុខក្រោយ។ លើសពីនេះ កុំបើកបរក្នុងស្ថានភាពស្រវឹងជាដាច់ខាត…»។
គួររម្លឹកថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០២៥កន្លងទៅ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៣០ករណី បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសធ្ងន់ស្រាលចំនួន ៤៧នាក់៕

-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត