ព័ត៌មាន
ប្រជាពលរដ្ឋ និងមន្ត្រីតាមមូលដ្ឋានរៀបចំពិធីទទួលទេវតាឆ្នាំថ្មី តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ
គ្រួសារពលរដ្ឋខ្មែរតាមខ្នងផ្ទះ និងមន្ត្រី អាជ្ញាធរមូលដ្ឋាន មានការរៀបចំតុបតែងរានរណ្តាប់ទទួលទេវតា ឆ្នាំថ្មី យ៉ាងស្រស់ស្អាតទៅតាមទំនៀមទម្លាប់តតាំងពីបុរាណមក ដោយមិនអាចអាកខានបាន ដើម្បីទទួលអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” បុត្រីទី៣ កបិលមហាព្រហ្ម ទ្រង់យាងចុះ នៅវេលាម៉ោង១០:៤៨ ព្រឹក ថ្ងៃទី១៤ ខែមេសាឆ្នាំ២០២៦នេះ។
ពលរដ្ឋ តាមខ្នងផ្ទះ និងមន្ត្រី អាជ្ញាធរមូលដ្ឋាន នៅខេត្តកណ្តាល ថ្លែងថា រៀងរាល់ឆ្នាំ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ពលរដ្ឋតាមកេហដ្ឋាន គឺមានរៀបចំសម្អាតផ្ទះ តុបតែងដាក់ភ្លើងលម្អរកេហដ្ឋាន រៀបចំរានរណ្តាប់ថ្វាយទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ដោយមិនអាចខានបានឡើយ ហើយសម្រាប់ការរៀបចំតុបតែងរានទទួលទេវតា ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ឆ្នាំនេះតាមទម្លាប់ គឺគេបានរៀបចំក្រាលសំពត់ រៀបគ្រឿងសក្ការបូជាទេវតា រួមមាន៖ បាយសី បាយសីប៉ាឆាម ស្លាធម៌ ធូប ទៀន ទឹកអប់ប្រេងម្សៅ ផ្កាភ្ញី ចេកនួន ចេកណាំវ៉ា ផ្លែឈើច្រើនមុខដាក់លើជើងពាន ដូងឡៅ និងទឹកស្អាតជាដើម ទៅតាមលទ្ធភាពធនធានដែលខ្លួនមាន។
នៅក្នុងវេលាទទួលទេវតា ឆ្នាំថ្មី ព្រះនាម “រាក្យសាទេវី” យាងចុះនៅវេលាម៉ោង១០:៤៨ព្រឹកមិញនេះ ក្រុមគ្រួសារពលរដ្ឋបានជួបជុំគ្នា ធ្វើពិធីនមស្សការថ្វាយបង្គំ ព្រំរតនៈត្រ័យ ហើយបានតាំងចិត្តស្អាតបរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួង និងបានបួងសួងសុំសេចក្តីសុខចម្រើនក្នុងគ្រួសារបងប្អូនសាច់ញ្ញាតិ ប្រកបរបរ ការងារ មានភាពជោគជ័យ រីកចម្រើន ជាពិសេសជាងនេះ ពលរដ្ឋនានានោះ ក៏បានបួងសួងសូមវីរៈកងទ័ពខ្មែរជួរជើងតាមតំបន់ព្រំដែន មានសុខភាពល្អ កម្លាំងពលំខ្លាំងក្លា ឈ្នះអស់ខ្មាំងសត្រូវឈ្លានពាន ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ រីកចម្រើនគ្រប់វិស័យ ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ព.ស ២៥៧០ ប្រារព្វឡើងរយៈពេលបីថ្ងៃជាប់ៗគ្នា ៖ ថ្ងៃទី១ គឺជាថ្ងៃចូលឆ្នាំ ឬជាថ្ងៃមហាសង្ក្រាន្ត ដែលឈានចូលនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០: ៤៨នាទីព្រឹក ថ្ងៃទី២ គឺជាថ្ងៃ វារៈវន័បត ថ្ងៃទី៣ គឺជាថ្ងៃ វារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃ។
អត្ថបទ ស៊ុម សុខជា





-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត