ព័ត៌មាន
ក្រសួងពាណិជ្ជកម្មនាំយកស្តង់ជិត ២០០មកតាំងបង្ហាញក្នុងពិព័រណ៍នគរសង្រ្កាន្ត
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រសួងពាណិជ្ជកម្ម សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិពរណ៍នគរសង្រ្កាន្ត ដោយនាំយកស្តង់ចូលរួមចំនួនសរុប១៨០ស្តង់ ដាក់តាំងបង្ហាញផលិតផលខ្មែរចម្រុះមុខ រួមមានទាំងផ្នែកភេសជ្ជៈ ចំណីអាហារ និងគ្រឿងអលង្ការជាដើម សុទ្ធសឹងជាផលិតផលក្នុងស្រុក។
សូមបញ្ជាក់ថា ពិព័រណ៍នគរសង្រ្កាន្តនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅសួនសងស្ពាននាគ តំបន់វត្តភ្នំ។ ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណងជំរុញចលនាគាំទ្រផលិតផលជាតិ និងបង្កើនចំណូល សម្រាប់អាជីវករ និងអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
នៅក្នុងពិព័រណ៍នគរសង្រ្កាន្តនេះ ក្រុមអាជីវករ បានឱ្យដឹងថា បាននាំយកផលិតផលជាច្រើនមុខទំនិញ មកដាក់តាំងបង្ហាញលក់ និងមានការផ្តល់ជូននូវតម្លៃយ៉ាងពិសេសផងដែរ ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នេះ។ ក្រុមអាជីករ ក៏បានអំពាវនាវដល់សាធារណជនទូទៅទាំងអស់ចូលរួមព្រឹត្តការណ៍នគរសង្រ្កាន្តឱ្យបានច្រើនកុះករ ដើម្បីញាំងឱ្យកម្មវិធីកាន់តែសប្បាយរីករាយ ក៏ដូចជាមកស្វែងយល់អំពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ ក្រៅពីកម្មវិធីពិព័រណ៍នគរសង្រ្កាន្ត។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ នគរសង្ក្រាន្ត រៀបចំឡើងក្នុងគោលបំណង មានដូចជា៖ ដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន, ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Homecoming” ដោយ ផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ និងការផ្សារភ្ជាប់ជាមួយវីរកងកម្លាំង និងជនភៀសសឹក ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដល់ពួកគាត់ ដែលកំពុងប្រឈមពីការឈ្លានពានជាដើម៕
អត្ថបទ៖ ឈិត បូរ៉ាវី


















-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត