ព័ត៌មាន
ភោជនីយដ្ឋាននានានៅភ្នំពេញរីករាយក្រោយចូលឆ្នាំនេះរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតា
ម្ចាស់ភោជនីយដ្ឋានជាច្រើននៅរាជធានីភ្នំពេញ បាននិយាយឱ្យដឹង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺជាពេលវេលាដ៏សំខាន់សម្រាប់រកប្រាក់ចំណូលខ្ពស់ជាងថ្ងៃធម្មតា ដោយសារកំណើនអតិថិជនជួបជុំគ្នា។ អាជីវកម្មសេវាកម្មម្ហូបអាហារ និងតំបន់កម្សាន្តនានា រៀបចំសង្ក្រាន្ត និងតុបតែងលម្អ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកស្នាក់នៅទីក្រុងឱ្យមកប្រើប្រាស់សេវាកម្ម។
ជួបសម្ភាសន៍ជាមួយម្ចាស់ភោជនីយដ្ឋាន និងអ្នកគ្រប់គ្រងទូទៅនៃហាងនានា ក្នុងតំបន់បាសាក់ឡេន ដែលគេនិយមឱ្យឈ្មោះថា ផាប់ស្រ្ពីតទី២បន្ទាប់ពីខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងកាលពីរាត្រីថ្ងៃទី១៤ ខែមេសាកន្លងទៅថា សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះ មានក្តីសង្ឃឹមទុកថា នឹងមានភ្ញៀវច្រើនកុះករមកលេងកម្សាន្តក៏ដូចជាទទួលអាហារនៅទីនេះ ដោយសារតែឆ្នាំនេះ កម្ពុជាមានរៀបចំព្រឹត្តិការណ៍ “នគរសង្រ្កាន្ត” ដែលជាកម្មវិធីដ៏សំខាន់និងវិសេសវិសាលជាខ្លាំងក្នុងការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី របស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយ នៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន។
តំណាងភោជនីយដ្ឋានផ្សេងៗទៀត បានលើកឡើងស្រដៀងដែរថា ជារៀងរាល់ឆ្នាំ ក្នុងរដូវបុណ្យទាននានា ជាពិសេសរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កត់សម្គាល់ឃើញថា ការរកប្រាក់ចំណូលគឺល្អប្រសើរច្រើនជាងថ្ងៃធម្មតា ដោយសារមានការជួបជុំគ្នាដើរលេងកម្សាន្តក្នុងថ្ងៃឈប់សម្រាក។ កាន់តែពិសេសជាងនេះថែមទៀត ដោយសាររាជរដ្ឋាភិបាល និងសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតនិងរៀបចំព្រឹត្តិការណ៍ល្អៗ ដើម្បីញាំងឱ្យបរិយាកាសកាន់តែអ៊ូអរ និងសប្បាយរីករាយ។
ព្រឹត្តការណ៍ នគរសង្ក្រាន្ត រៀបចំឡើងក្នុងគោលបំណង មានដូចជា៖ ដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន, ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Homecoming” ដោយ ផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ និងការផ្សារភ្ជាប់ជាមួយវីរកងកម្លាំង និងជនភៀសសឹក ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដល់ពួកគាត់ ដែលកំពុងប្រឈមពីការឈ្លានពានជាដើម៕
អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត