ព័ត៌មាន
ក្រុមការងារគោលដៅបាសាក់លែន អំពាវនាវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើន
ក្រុមការងារសហភាពសព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រួមជាមួយអាជ្ញាមូលដ្ឋាន ប្រចាំគោលដៅបាសាក់លែន ឬហៅមួយទៀតថា ជាកន្លែងផាប់ស្រ្ពីតទី២នៅក្រុងភ្នំពេញ បានអំពាវនាវទេសចរជាតិ និងអន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើនកុះករក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាពិសេសមកលេងល្បែងប្រជាប្រិយ៍និងភ្លក់អាហារដ៏សម្បូរបែបជាតិសាសន៍នៅទីនេះ។
លោក សាយ មុន្នី ក្រុមការងារ ស.ស.យ.ក. រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៥ ខែមេសានេះ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ផ្លូវបាសាក់ ដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន តែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមរយៈការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ។
លោកបានបន្តថា ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» បានបង្ហាញយ៉ាងច្បាស់ពីការថែរក្សាការពារវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ការដឹងគុណ និងយកចិត្តទុកដាក់ដល់វីរកងកម្លាំងជួរមុខ និងបងប្អូនខ្មែរជនភៀសសឹក ជំរុញចរន្តសេដ្ឋកិច្ចក្នុងស្រុក និងទេសចរណ៍ បង្ហាញពីសាមគ្គីភាព ឯកភាពជាតិ និងភាពធន់ របស់កម្ពុជា។ លោកបន្ថែមទៀតថា «នគរសង្រ្កាន្ត» នឹងបំផុសស្មារតីប្រជាជនខ្មែរឱ្យពង្រឹងខ្លួនឯងឱ្យរឹងមាំ និងក្រោកឈរកៀកស្មាគ្នាជាធ្លុងមួយ និងបោះជំហានបន្តដំណើរឆ្ពោះទៅមុខរួមគ្នាពោរពេញដោយក្ដីសង្ឃឹមសម្រាប់អនាគតកម្ពុជា។
ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» រៀបចំឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅតាមទីតាំងសំខាន់ៗ ដូចជា ៖ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ពាននាគភ្លោះ ផ្លូរថ្មើរជើងចតុមុខ សួនច្បារវឌ្ឍនៈ ផ្សារទួលទំពូង ផ្លូវបាសាក់ ជាដើម ដើម្បីលើកយកនៅកម្មវិធីប្រពៃណីវប្បធម៌ជាតិខ្មែរតាំងពីបុរាណ មកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ពីមរតកវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។
សូមបញ្ជាក់ទៀតថា ព្រឹត្តការណ៍ «នគរសង្រ្កាន្ត» នេះដែរ រៀបចំឡើងក្នុងគោលបំណង ដូចជា៖ ដើម្បីការថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ដូនតា និងការស្គាល់ច្បាស់ពីអត្តសញ្ញាណជាតិ គឺជាផ្នែកមួយនៃខឿនការពារជាតិដ៏រឹងមាំរបស់ប្រជាជន, ការទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងយុទ្ធនាការ “ចូលឆ្នាំខ្មែរ មកលេងស្រុកខ្មែរ – Homecoming” ដោយ ផ្សព្វផ្សាយទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរឯនាយសមុទ្រ អំពីអត្ថន័យនៃការជួបជុំសាច់ញាតិបងប្អូន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយភាពកក់ក្តៅ និងមនោសញ្ចេតនានឹកនា និងវិលត្រឡប់មកលេងស្រុកកំណើតវិញ និងការផ្សារភ្ជាប់ជាមួយវីរកងកម្លាំង និងជនភៀសសឹក ដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដល់ពួកគាត់ ដែលកំពុងប្រឈមពីការឈ្លានពានជាដើម៕
អត្ថបទ៖ ឈិត បូរ៉ាវី 




-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត