ព័ត៌មាន
ការសម្តែងយុទ្ធគុនចម្រុះខ្មែរបុរាណ និងការសម្តែងល្ខោនស្រមោលស្បែកធំ «ចម្បាំងឥន្រ្តជិត» ក្នុងព្រឹត្តិការណ៍នគរសង្រ្កាន្តឆ្នាំ២០២៦
កម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ បានរំលេចឡើងវិញនូវក្បាច់គុន យុទ្ធសិល្ប៍ យុទ្ធោបករណ៍ និងយុទ្ធសាស្ត្របុរាណ ដែលពាក់ព័ន្ធនឹងព្រះមហាវីរក្សត្រ និងវីរបុព្វបុរសខ្មែរ តាំងពីអតីតកាល។
យុទ្ធគុនទាំងនេះ ត្រូវបានបង្កើតឡើងសម្រាប់ការការពារអាណាចក្រ និងជាមរតកដ៏សំខាន់ក្នុងអត្តសញ្ញាណជាតិខ្មែរ។ ជាមួយគ្នានេះដែរ ល្ខោនស្រមោលស្បែកធំ «ចម្បាំងឥន្រ្តជិត» បានដកស្រង់ចេញពីរឿង «រាមកេរ្ត៍» ពោលគឺក្រោយពីក្រុងរាពណ៍បានជ្រាបថាបញ្ចកាយទៅធ្វើការ និងព្រះរាមមិនបានសម្រច ច្នោះហើយក៏បញ្ជាឱ្យ ឥន្ទ្រជិតដែលជារាជបុត្រាលើកទ័ពទៅច្បាំងនិងទ័ពមនុស្សាជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍នគរសង្ក្រាន្ត គឺជាវេទិកាសំខាន់មួយ ក្នុងការតម្កើងវប្បធម៌រូបី និងវប្បធម៌អរូបី ទៅកាន់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យមានការសិក្សា ស្រាវជ្រាវ និងការចូលរួមថែរក្សាឱ្យបន្តមានតម្លៃជានិរន្តរ៍។












-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 day agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព