ព័ត៌មាន
បីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍មកលេងកម្សាន្តនៅរមណីយដ្ឋានព្រែកកាំពីរ យ៉ាងច្រើនកុះករ
នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះ ឃើញថា មានប្រជាពលរដ្ឋ ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បាននាំគ្នាមកលេងកម្សាន្ត នៅរមណីយដ្ឋានទឹកជួរកាំពី តំបន់ទេសចរណ៍នានា និងនៅតាមទីវត្តអារាម ក្នុងខេត្តក្រចេះយ៉ាងច្រើនកុះករ ពោរពេញដោយស្នាមញញឹមគ្រប់គ្នា។
គិតត្រឹមរយៈពេល០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សរុបមានចំនួន ៦៩,៩៦២នាក់។ នេះតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្តក្រចេះ។
តាមការបញ្ជាក់ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗដែលភ្ញៀវទេសចរណ៍ទៅលេងកំសាន្តភាគច្រើន រួមមាន៖ ទឹកជួរទន្លេមេគង្គកាំពី អន្លង់ផ្សោត វិហារសសរ១០០ និងឆ្នេរសសរ១០០ វិមាន២ធ្នូ ឆ្នេរសុពណ៌គិរី និងភ្នំសុពណ៌កាឡី សួនសុបិនកោះច្រែង សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ និងសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ជាដើម។
ជាពិសេស រមណីយដ្ឋានទឹកជួរកាំពី ដោយសារមានលក្ខណៈពិសេសលើសពីតំបន់ទេសចរនានាក្នុងខេត្ត ផ្អែកលើស្ថានភាពភូមិសាស្ត្ររមណីយដ្ឋានទឹកជួរកាំពី មានកោះតូចៗនិងដើមឈើដុះយ៉ាងច្រើនជាម្លប់ត្រឈឹងត្រឈៃ និងមានទឹកល្បាកថ្មជាជួរៗ ស្រស់ស្អាត់ដ៏ត្រជាក់ បង្កើនការទាក់ទាញ់ដល់ភ្ញៀវជាតិ និងអន្តរជាតិមកលេងកំសាន្តនារដូវចូលឆ្នាំ ក៏ដូចជា ថ្ងៃឈប់សម្រាក់នារដូវប្រាំងនេះផងដែរ។
កត្តានេះហើយ បានធ្វើឲ្យប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរណ៍បាននាំគ្នាសម្រុកទៅលេងនៅក្នុងរមណីយដ្ឋាន ជួរកាំពីយ៉ាងច្រើន ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ អាចចុះលេងទឹកទន្លេបាន ដែលធ្វើឲ្យអារម្មណ៍សប្បាយរីករាយស្រស់ថ្លា៕ ដោយ សេង ម័រ
-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត