ព័ត៌មាន
ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
តាកែវ៖ ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរថ្ងៃទី ១៤និងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៦ នេះ សម្រាប់ខេត្តតាកែវមានបងប្អូនប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើដំណើរកម្សាន្តចំនួនជិត១លាននាក់ ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយ:ពេល៣ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ថ្ងៃទី ទី១៤ ខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជាង ១៦ ម៉ឺននាក់ ថ្ងៃទី១៥ ទទួលបានភ្ញៀវទេសចរណ៍ឈាម ២០ ម៉ឺននាក់និងថ្ងៃទី ១៦ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់។ សរុបទាំង៣ថ្ងៃ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា ឆ្នាំ ២០២៦ នេះ មានភ្ញៀវទេសចរណ៍សរុបចំនួន៩០៨៨២៤នាក់ ដោយក្នុងនោះភ្ញៀវទេសចរណ៍បរទេសមានចំនួន៧៣១៦នាក់ផងដែរ។
គូបញ្ជាក់ផងដែរថា សម្រាប់រយ:ពេលថ្ងៃកន្លងមកនេះអាជ្ញាធរខេត្តតាកែវបានរៀបចំកម្មវិធីសង្ក្រាន្តតាកែវដោយលេងល្បែងកំសាន្តជាច្រើននៅតាមរមណីយដ្ឋានទេសចរនានានិងនៅតាមវត្តអារាម ដោយឡែកសម្រាប់ក្រុងដូនកែវរដ្ឋបាលខេត្តបានរៀបចំកន្លែងកំសាន្តសប្បាយនៅសួនច្បារមាត់បឹងតាកែវដោយមានការលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយនិងល្បែងទាញព្រាត់យក្សប្រវែង 80 ម៉ែត្រព្រមទាំងការប្រគំតន្ត្រីដែលមានឌីជេល្បីៗបានមកសំដែងកម្សាន្តជូនបងប្អូនប្រជាពលរដ្ឋថែមទៀតផង។
















-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន20 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១