ព័ត៌មាន
ក្រសួងស្ថាប័ន មន្រ្ដីរាជការ និងពលរដ្ឋ ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រឆាប់បានជាសះស្បើយពីព្រះរោគ
បណ្ដាក្រសួង ស្ថាប័ន និងមន្រ្ដីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ក្រាបបង្គំថ្វាយព្រះពរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាឆាប់បានជាសះស្បើយពីព្រះរោគព្រមទាំងមានព្រះរាជសុខភាពល្អ បរិបូរ កម្លាំងពលំមាំមួន ដើម្បីយាងនិវត្តន៍ បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជាណាចក្រកម្ពុជាជាដរាបតរៀងទៅ។
បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា, បានសម្តែងនូវក្តីព្រួយបារម្ភ ក្រោយពីទទួលបានព័ត៌មានថា ព្រះរោគមហារីកក្រពេញប្រូស្អាត (Prostate Cancer) របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តម្រូវឱ្យ ព្រះអង្គ ទទួលការព្យាបាលដោយការវះកាត់តាមវេជ្ជបញ្ជានៅក្នុង មន្ទីរពេទ្យនារដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងបន្តគង់ប្រថាប់នៅទីនោះមួយរយៈពេល ដើម្បី តាមដាន ត្រួតពិនិត្យ និងព្យាបាលព្រះរោគ ចាប់ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ តទៅ។
បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងអស់ សូមឧទ្ទិសបុណ្យកុសលទាំងឡាយដែលបានកសាងកន្លងមក និងកម្លាំងចិត្ត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទទួលបានជោគជ័យពីការព្យាបាលដោយវះកាត់នេះ។
បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា មានជំនឿ ជឿជាក់យ៉ាងមុតមាំថា ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ក្រុមគ្រូពេទ្យឯកទេស និងជំនាញៗ នៃ សាធារណរដ្ឋប្រជាមានិតចិន, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត នឹងឆាប់ជាសះស្បើយពីព្រះរោគ ជាក់ជាមិនខាន។
បណ្ដាក្រសួង ស្ថាប័ន មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងប្រជានុរាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា សូមលើកហត្ថប្រណម្យបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកគុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រយានីខ្មែរគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ សូមព្រះរាជមេត្តាអភិបាលថែរក្សា ព្រះករុណាជា អម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឆាប់បានជាសះស្បើយពីព្រះរោគ និង មាន ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះពលានុភាពរឹងមាំខ្លាំងក្លា ឡើងវិញ ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ក្នុងព្រះបរម រាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំថ្កុំថ្កើង របស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូប របស់ព្រះអង្គ ជាអង្វែង តរៀងទៅ៕




















-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត