ព័ត៌មាន
មន្រ្តីជំនាញកំពុងយកចិត្តទុកដាក់ខ្ពស់ថែរក្សាឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងមិនឱ្យបាត់បង់
លោក ហង្ស និស្ស័យ ប្រធានសារមនី្ទរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹថា សារមន្ទីរទួលស្លែង បានអភិរក្សាឯកសារប្រវត្តិសាស្រ្ដនៅក្នុងសារមន្ទីរ ដោយបានផ្ដោតសំខាន់លើការងារអភិរក្ស ស្រាវជ្រាវ អប់រំផ្សព្វផ្សាយ និងការចងចាំ សម្រាប់មហាជន អ្នកស្រាវជ្រាវ ចូលមកសិក្សាឈ្វេងយល់ និងរក្សាទុកជាឯកសារប្រវត្តិសាស្រ្ដរបស់កម្ពុជា។
តាមរយៈបទសម្ភាសន៍ជាមួយ BTV នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ លោក ហង្ស និស្ស័យប្រធានសារមនី្ទរទួលស្លែងនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មន្រ្តីជំនាញសារមន្ទីរទួលស្លែង ខិតខំប្រឹងប្រែងក្នុងការថែរក្សា និងអភិរក្សឯកសារប្រវត្តិសាស្ត្រ ដ៏មានតម្លៃបំផុតរបស់កម្ពុជា ដោយ ផ្តោតសំខាន់លើការងារធំៗចំនួន៤ គឺទី១. ការងារអភិរក្ស ទី២.ការងារស្រាវជ្រាវ ទី៣.ការងារអប់រំផ្សព្វផ្សាយ និងទី៤.ការចងចាំ ក្រៅពីនេះ ក៏មានសកម្មភាពផ្សេងៗជាច្រើនដែលសារមន្ទីរបានធ្វើជាពិសេសពាក់ព័ន្ធទៅនឹងការផ្ដល់សេវាដល់អ្នកសិក្សាស្រាវជ្រាវ ភ្ញៀវទេសចរជាតិ អន្តរជាតិដែលចូលមកសិសក្សាឈ្វេងយល់ និងទស្សនា។
លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ សារមន្ទីរបានសម្របសម្រួលដល់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ដែលបានស្នើសុំចូលមកសិក្សាស្រាវជ្រាវបន្ថែមនៅក្នុងសារមនី្ទរទួលស្លែងនេះ គឺជាសញ្ញាណដ៏ល្អមួយអំពីការចាប់អារម្មណ៍ទៅលើការសិក្សាស្រាវជ្រាវតាមរយៈឯកសារដើម។ ប៉ុន្តែមន្រី្តជំនាញរបស់សារមន្ទីរ ក៏មិនអនុញ្ញាតឲ្យអ្នកស្រាវជ្រាវប៉ះពាល់ឯកសារដើមឡើយ គឺអនុញ្ញាតឲ្យអ្នកស្រាវជ្រាវអានឯកសារដើមនោះតាមរយៈប្រព័ន្ធឌីជីថល នៅកុំព្យូទ័រ ដែលបញ្ជាក់ពីប្រភពព័ត៌មានដូចគ្នាជាមួយនឹងឯកសារដើមប៉ុណ្ណោះ។
….សម្លេងលោក ហង្ស និស្ស័យ យកជាង០១នាទី….(sound 01)
សូមជម្រាបថា ការដាក់ឱ្យអ្នកស្រាវជ្រាវសិក្សាឈ្វេងយល់ឯកសារប្រវត្តិសាស្រ្ដនៅសារមន្ទីរទួលស្លែងតាមប្រព័ន្ធឌីជីថលនេះ ដើម្បីបង្ការការពារហានិភ័យ ដូចជា៖ ការរហែក ពុក ផុយ ដាច់ ឬក៏ខូចឯកសារប្រវតិ្តសាស្រ្តរបស់ជាតិ។ ជាក់ស្តែងក្នុងរយៈពេល៣ខែកន្លងមកនេះ មន្រី្តជំនាញ បានសម្របសម្រួលជូនអ្នកស្រាវជ្រាវបានចំនួន១៤ ករណីដូចគ្នា ក្នុងនោះសម្របសម្រួលផ្តល់ឯកសារជូនបានចំនួន ៨ករណី៕
អត្ថបទ រដ្ឋា
























-
ព័ត៌មាន2 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន4 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន23 hours agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន4 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 day agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត