ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ផ្តល់ជូនវីរកងទ័ពជួរមុខ និងមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត កំពុងសម្រាកព្យាបាលជំងឺ
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ផ្តល់ជូនវីរកងទ័ពជួរមុខ ១នាក់ និងមន្ត្រីកិច្ចសន្យាសាលាខេត្ត ១នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
គួរបញ្ជាក់ថា ទាំងវីរកងទ័ព និងមន្ត្រី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត កំពង់ចាម មានឈ្មោះ ម៉េត ដានី បម្រើការងារនៅអង្គភាពវីរៈ៤៤៦ ឈរជើងនៅទិសដៅច្រក អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានជម្ងឺគ្រុនឈាម ។ និងលោក សេន យឿន មន្ត្រី ជាប់កិច្ចសន្យាសាលាខេត្ត មានជំងឺឡើងសម្ពាធឈាម។
មានមតិសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានសំណូមពរដល់វិរកងទ័ព និង មន្ត្រីកិច្ចសន្យាសាលាខេត្ត ត្រូវខិតខំថែទាំសុខភាពឱ្យបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ ឱ្យបានខ្ជាប់ខ្ជួន និងជូនពរដល់វីរកងទ័ព និងមន្ត្រីទាំង២រូប សូមឱ្យឆាប់ជាសះស្បើយពីជម្ងឺ ដើម្បី បានវិលត្រឡប់ទៅ បំពេញបេសកកម្មនៅអង្គភាពរបស់ខ្លួនវិញ។
ជាមួយគ្នានោះ ឯកឧត្តមប្រធានក្រុមប្រឹក្សា និងឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់នូវអំណោយ របស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពជួរមុខ នូវថវិកា ចំនួន២០ម៉ឺនរៀល អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ភេសជ្ជៈ ១កេស និងទឹកសុទ្ធ២កេស ដោយឡែកមន្ត្រីកិច្ចសន្យាសាលាខេត្ត ថវិកាចំនួន៥០ម៉ឺនរៀល និងសម្ភារដូចគ្នាផងដែរ៕








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត