ព័ត៌មាន
អ្នកវិភាគនយោបាយបង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើនទំនាក់ទំនងបន្ថែមទៀតរវាងចិន និងកម្ពុជា
អ្នកវិភាគព្រឹត្តិការណ៍នយោបាយ និងសង្គម បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរ ទេស និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិនមកកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន នៅថ្ងៃទី២២ ខែមេសា នេះ គឺពិតជានឹងនាំមកនូវសារប្រយោជន៍ជាខ្លាំងសម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងនៅទំនាក់ទំនងល្អជាមួយគ្នាបន្ថែមទៀត។

លោក ហេង ម៉េងលី អ្នកតាមព្រឹត្តិការណ៍នយោបាយ បានប្រាប់ BTV ថា កិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ កម្ពុជា-ចិន គឺពិតជាមានសារសំខាន់សម្រាប់កម្ពុជា ដែលកម្ពុជា-ចិន គឺជាមិត្តដែកថែបយូរអង្វែងមកហើយ។ កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាលើបញ្ហាមួយចំនួននៅក្នុងតំបន់ និងអន្តរជាតិ និងជំរុញនូវការថែរក្សាសន្តិសុខនៅក្នុងតំបន់ និងពិភពលោក ជំរុញពង្រឹងដំណោះស្រាយផ្សេងៗដោយឈរលើសន្តិភាពនិយម។ ហើយជាឱកាសថ្មីបន្ថែមទៀតទៅលើកិច្ចសហប្រតិបត្តិការ និងការពារជាតិរបស់កម្ពុជាឲ្យមានតុល្យភាពនៅក្នុងបរិការភូមិសាស្ត្រនយោបាយសកលដែលមានការផ្លាស់ប្តូរថ្មី។

បណ្ឌិត សឺន សំ អ្នកវិភាគ និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងសង្គម បានថ្លែងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីក្រសួងការពារជាតិចិន មកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ គឺរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ រវាងកម្ពុជា និងចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ គឺពិតជាមានសារសំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងនៅទំនាក់ទំនងល្អ ជាមួយគ្នាបន្ថែមទៀត ពោលគឺកម្ពុជា ចិន ជាមិត្តដែកថែប ហើយមានកិច្ចការបន្ថែមទៀតដែលប្រទេសទាំងពីរត្រូវជួបពិភាក្សាជាមួយគ្នាដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងប្រទេសទាំងពីរកាត់តែមានភាពជិតស្និទ្ធកាន់តែមានភាពល្អប្រសើរ។
សូមជម្រាបថា កម្ពុជា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ស្តីពីយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជានិងចិន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ គឺដើម្បីពង្រឹងទៅលើដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរដែលបានឯកភាពគ្នាកន្លងមក ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕ អត្ថបទ៖ វង្ស សុភាព

-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត