ព័ត៌មាន
ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ «ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២៥ មេសា ២០២៦ ក្រោមប្រធានបទ«ប្តេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»,ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល។
ទិវានេះរៀបចំឡើងដើម្បី ១) ចែករំលែកសាររបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ២) ជំរុញការតាំងចិត្ត និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពន្លឿនការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យបានសម្រេចជោគជ័យ និង៣) បន្តប្រឹងប្រែងរក្សាសមិទ្ធផលដែលសម្រេចបាន ការទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ ជាពិសេសករណីជំងឺនាំចូលពីក្រៅប្រទេស និងធានាថាការតាមដាន ការរាយការណ៍ និងឆ្លើយតបអនុវត្តឱ្យបានម៉ត់ចត់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ត្រូវបន្តពង្រឹងកិច្ចសហការជាមួយវិស័យឯកជន អង្គការដៃគូ និងក្រសួងពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការអនុវត្តគោលនយោបាយ «សុខភាពតែមួយ» និងសូមអំពាវនាវដល់រដ្ឋបាលខេត្ត និងអន្តរវិស័យទាំងអស់ សហការយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តការងារឱ្យទទួលបានលទ្ធផលល្អប្រសើរឡើង។
ក្នុងឱកាសទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានអានសារលិខិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ និងសម្តែងការគោរពអំណរគុណ ចំពោះការយកចិត្តទុកដាក់លើវិស័យសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការកាត់បន្ថយជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាល។ ជោគជ័យនេះ កើតចេញពីការវិនិយោគរបស់រាជរដ្ឋាភិបាល ការអនុវត្តយុទ្ធសាស្ត្រ «សុខភាពតែមួយ» ដែលផ្សារភ្ជាប់រវាងសុខភាពមនុស្ស សត្វ និងបរិស្ថាន ព្រមទាំងបានមកពីការចូលរួមយ៉ាងសកម្មរបស់យើងទាំងអស់គ្នា ធ្វើឱ្យសហគមន៍ មានការយល់ដឹង និងការពារការចម្លងជំងឺ និងការមកទទួលយកសេវាសុខភាពបានទាន់ពេលវេលា។
សូមបញ្ជាក់ផងដែរថា៖ ជំងឺគ្រុនចាញ់ ក្នុងប្រទេសកម្ពុជា កំពុងអវត្តមានករណីជំងឺឆ្លងថ្មីក្នុងប្រទេសចាប់តាំងពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ មកដល់បច្ចុប្បន្នឆ្នាំ២០២៦ និងជាប្រទេសទី១ក្នុងមហាអនុតំបន់ទន្លេមេគង្គដែលបានសម្រេចគោលដៅតាមផែនការគ្រោងទុកមុនគេតាមកាលកំណត់ជាក់លាក់ដោយគ្មានការផ្លាស់ប្តូរផែនការពេលវេលា។ កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ សម្រេចបាននូវផលិតភាពសមិទ្ធផលផែនការយុទ្ធសាស្រ្ត ទាំង៣គោលដៅ រួមមាន៖ ១). បញ្ចប់ភាពស៊ាំថ្នាំអាតេមីស៊ីនីន សម្លាប់មេរោគគ្រុនចាញ់ នៅឆ្នាំ២០១៥ តាមផែនការ, ២). បញ្ចប់មិនឱ្យមានស្លាប់ដោយគ្រុនចាញ់នៅឆ្នាំ២០១៨ មុនផែនការ៣ឆ្នាំ ព្រមទាំងបញ្ចប់លែងឱ្យមានគ្រុនចាញ់សន្ធំប្រភេទហ្វាល់ស៊ីប៉ារ៉ូម ត្រឹមដំណាច់ឆ្នាំ២០២៤, និងទី៣) ករណីជំងឺគ្រុនចាញ់ឆ្លងក្នុងប្រទេសបានធ្លាក់ចុះមកដល់សូន្យករណី ក្នុងត្រីមាសចុងក្រោយឆ្នាំ២០២៥តាមផែនការ។
ទិវានេះមានសមាសភាពអញ្ជើញចូលរួមពីក្រុមការងារថ្នាក់ជាតិ សម្រាប់តាមដាន និងវាយតម្លៃផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ (ក.ជ.ច.) មានតំណាងក្រសួង ១៥ និងអភិបាលរាជធានី-ខេត្ត ២៥ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត អង្គការដៃគូអភិវឌ្ឍ វិស័យឯកជន និងសមាសភាពតាមប្រព័ន្ធនិមិ្មតមាន សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ កម្មវិធីគ្រុនចាញ់ខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កម្មវិធីគ្រុនចាញ់ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាព សរុប ១ ០១៨នាក់៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 day agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព