ព័ត៌មាន
ក្រសួងធម្មការកម្ពុជា តវ៉ាយ៉ាងដាច់អហង្ការ ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ ធ្វើពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនារបស់កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ តវ៉ាយ៉ាងខ្លាំងក្លាបំផុត ចំពោះវត្តមានរបស់អាជ្ញាធរ និងប្រជាជនថៃ ដែលបន្តបង្កសកម្មភាពខុសច្បាប់ធ្វើពិធីបួងសួងបែបជំនឿសាសនា នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការ ជួបជុំសាធារណៈ ការប្រកបពិធីកម្មសាសនា សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពខុសច្បាប់ទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់កម្ពុជា។
ក្រសួងធម្មការ និងសាសនា ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមាន ការប្រារព្ធពិធីបួងសួង បែបជំនឿសាសនា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ នៅលើទឹកដីកម្ពុជា។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារ អនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់ និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200 000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន និងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស ឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ព្រមទាំងរំលោភទៅនឹងសមត្ថកិច្ចរបស់ គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។
ក្រសួងធម្មការ និងសាសនា ធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ចំពោះវត្តមានរបស់មន្ត្រីជាន់ខ្ពស់ថៃ និង ប្រជាជនថៃ ដែលធ្វើសកម្មភាពបួងសួងបែបជំនឿសាសនាខុសច្បាប់ នៅប្រាសាទតាក្របី នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាព ខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធីនិងតាមរយៈការចរចា។
ក្រសួងធម្មការនិងសាសនា សូមអំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបួងសួង ឬការប្រកបពិធីកម្មសាសនាផ្សេងៗ នៅប្រាសាទតាក្របី និងតំបន់ដទៃទៀត ដែលស្ថិតនៅក្នុងដែន អធិបតេយ្យភាពរបស់កម្ពុជា ព្រោះវាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព និងបូរណភាពទឹក ដីរបស់កម្ពុជា។
កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយ សន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ៕


-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត