ព័ត៌មាន
មូលដ្ឋានអាជីវកម្មទេសចរណ៍រួមគ្នាបញ្ចុះតម្លៃសេវាកម្មទាក់ទាញទេសចរដើរកម្សាន្ត ក្នុងរដូវកាលបៃតង
មូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួននៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ចាប់ពីខែឧសភា រហូតដល់តុលា នឹងសហការគ្នាចាប់ផ្តើមរៀបចំការបញ្ចុះតម្លៃសេវាកម្មរបស់ខ្លួនចាប់ពី២០ទៅ៣០ភាគរយ ទៅលើកញ្ចប់ទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន រីស៊ត ជាដើម ដើម្បីទាក់ទាញទេសចរក្នុងស្រុកដើរកម្សាន្តនៅក្នុងរដូវកាលទេសចរណ៍បៃតង។
ការីទេសចរណ៍នៅរាជធានីរាជធានីភ្នំពេញ លោក ម៉េត សុជាតិ បានប្រាប់BTV នៅថ្ងៃទី២៣ ខែមេសានេះថា ជាទូទៅ នៅក្នុងរដូវទេសចរណ៍បៃតងឈានចូលមកដល់ម្តងៗ គ្រប់ការីទេសចរណ៍នានា តែងតែរៀបចំកញ្ចប់ទេសចរណ៍ក្នុងតម្លៃពិសេស ហើយសម្រាប់គោលដៅទេសចរណ៍ទៅក្រុងកោះរ៉ុងវិញ គឺភ្ញៀវទេសចរទាំងអស់គ្នា អាចសាកសួរព័ត៌មាននានា នៅមជ្ឈមណ្ឌលផ្តល់សេវាទេសចរណ៍ (TSA) ដោយមិនមានគិតថ្លៃ ដើម្បីដឹងព័ត៌មានអំពីការបញ្ចុះថ្លៃពិសេសលើសេវាធ្វើដំណើរ និងស្នាក់នៅ។
បណ្តាម្ចាស់រីស៊ត និងសណ្ឋាគារ បឹងហ្កាឡូ នៅលើកោះរ៉ុង ក៏បានឱ្យដឹងដែរថា អនុវត្តតាមគោលការណ៍ណែនាំក្រសួងទេសចរណ៍ និងមានកិច្ចសហការជាមួយការីទេសចរណ៍នានា បញ្ចុះតម្លៃពី២០%ទៅ៣០% នៅក្នុងរដូវទេសចរណ៍បៃតង ដើម្បីទាក់ទាញទេសចរក្នុងស្រុកចេញដើរកម្សាន្ត ជួយទ្រទ្រង់អាជីវកម្មទេសចរណ៍ និងបុគ្គលិកបម្រើការ ខណៈនៅក្នុងរយៈពេលនេះ ភ្ញៀវអន្តរជាតិ បានត្រឡប់ទៅធ្វើការងារនៅប្រទេសគេវិញ ជាហេតុធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមានការធ្លាក់ចុះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ ជារឿយៗនៅក្នុងរដូវទេសចរណ៍បៃតងជិតឈានចូលមកដល់នេះ តែងតែអំពាវនាវដល់មូលដ្ឋានអាជីវកម្មទេសចរណ៍បញ្ចុះតម្លៃសេវាកម្មខ្លួន ដើម្បីទាក់ទាញទេសចរក្នុងស្រុកចេញដើរកម្សាន្ត ដើម្បីឱ្យភ្ញៀវទេសចរជាតិនានាទទួលបានឱកាសសប្បាយរីករាយ យល់ដឹង ស្គាល់ពីសក្តានុពលទេសចរណ៍ ៦គួរ រួមមាន៖ ១. គួរភ្លក្ស សំដៅឱ្យភ្ញៀវទេសចរជាតិស្គាល់ម្ហូបអាហារប្រចាំតំបន់ ២. គួរស្នាក់នៅ ដើម្បីស្គាល់ពីបន្ទប់ស្នាក់នៅស្អាតពីផ្ទះស្នាក់រហូតសណ្ឋាគារលំដាប់ផ្កាយប្រាំ ៣. គួរទស្សនា តំបន់មានសក្តានុពលទេសចរណ៍ ៤. គួរសាកល្បង ទទួលយកបទពិសោធន៍ អនុស្សាវរីយ៍ថ្មីសម្រាប់ជីវិត ៥. គួរចង់ឃើញ កន្លែងកម្សាន្តដែលមានស្រាប់ ឬកន្សែងកម្សាន្តថ្មីៗ និងទី៦. គួរទិញ សម្រាប់ផលិតផលពិសេសប្រចាំតំបន់ គាំទ្រផលិតផលក្នុងស្រុកជាដើម៕ អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន4 days agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន6 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន3 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន6 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន6 days ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន3 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន6 days agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត