ព័ត៌មាន
មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល ណែនាំគ្រូពេទ្យត្រូវរក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរបម្រើសេវាដល់អ្នកជំងឺ
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានណែនាំដល់គ្រូពេទ្យទាំងអស់ ត្រូវកសាងវិជ្ជាជីវៈរបស់ខ្លួនឲ្យថ្លៃថ្នូរ ដើម្បីគុណភាពសេវាសុខាភិបាល និងសុវត្ថិភាពរបស់អ្នកជំងឺ។
ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា បានណែនាំបែបនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្រ្ត នៅសាកលវិទ្យាល័យ អន្តរជាតិ, នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ។
ឯកឧត្តមសាស្រ្តាចារ្យលើកឡើងទៀតថា ផ្សព្វផ្សាយជូនដល់គ្រប់កម្មវិធីទាំងអស់របស់ ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី ខេត្ត ដែលយើងហៅថា កម្មវិធីអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលរៀបចំឡើងដោយគណៈគ្រូពេទ្យរាជធានី ខេត្ត ក្នុងគោលដៅបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ព្រោះថាយើងបានដឹងទាំងអស់គ្នាហើយ ក្នុងនាមយើងជាគ្រូពេទ្យត្រូវរៀនសូត្របន្តជានិច្ច។ សម្រាប់កម្មវិធីផ្សព្វផ្សាយនាពេលនេះ ក៏បានបញ្រ្ជាបការយល់ដឹងបន្ថែមជូនដល់និសិ្សត ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យ ដែលជាធនធានមនុស្សក្នុងវិស័យសុខាភិបាល នៅពេលដែលបញ្ចប់ការសិក្សា ហើយនិសិ្សតទាំងអស់នេះក្លាយជាឆ្មប គិលានុបដ្ឋាក វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស ឱសថការី ដើម្បីចេញទៅប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាលបាន គឺចាំបាច់ត្រូវចុះបញ្ជិកា គណៈគ្រូពេទ្យ ឬក៏មានអាជ្ញាបណ្ណ ដែលត្រូវបានអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈស្របច្បាប់។
ឯកឧត្តមបញ្ជាក់ទៀតថា គណៈវិជ្ជាជីវៈសុខាភិបាល (Health Professional Councils) នៅកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាបាននូវ គុណភាព សុវត្ថិភាព និងសីលធម៌ ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ។ បច្ចុប្បន្ន កម្ពុជា មានគណៈវិជ្ជាជីវៈសុខាភិបាលចំនួន ០៥ ស្ថាប័ន រួមមាន៖ គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថការី គណៈឆ្មប និងគណៈគិលានុបដ្ឋាក។ ហើយគណៈគ្រូពេទ្យជាតិនេះ គឺជាស្ថាប័ននិយ័តកម្ម។
ជាចុងក្រោយក្នុងនាមប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ឯកឧត្តមសាស្រ្តាចារ្យសសូមណូមពរដល់ឯកឧត្តមសាស្រ្តាចារ្យ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ ធ្វើកំណែទម្រង់លើមេរៀនឱ្យស្របតាមការរីកចម្រើន នៃវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើប និងបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសុខាភិបាល៕អត្ថបទ រដ្ឋា







-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន2 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត