ព័ត៌មាន
ក្រសួងការងារលើកទឹកចិត្តឲ្យសហជីព និងអង្គការសង្គមស៊ីវិលចូលរួមបង្កើតវប្បធម៌សុវត្ថិភាព និងសុខភាពការងារ
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកដើម្បីសុវត្ថិភាពនិងសុខភាពការងារ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ» ដែលត្រូវបានសហការរៀបចំដោយអង្គការសកម្មភាពដើម្បីសុខភាពនិងកាត់បន្ថយភាពក្រីក្រ (HPA) និងបណ្តាញអង្គការសង្គមស៊ីវិលជាដៃគូ ដោយមានការចូលរួមពីតំណាងសហជីព សមាគមនិយោជក អង្គការអន្តរជាតិខាងការងារ (ILO) បណ្តាញសង្គមស៊ីវិលពាក់ព័ន្ធសិទ្ធិការងារ និងកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ប្រមាណ ២៩០នាក់ កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារ តារា អ៊ែរផត។

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារត្រូវបានប្រទេសជាសមាជិកអង្គការ ILO ប្រារព្ធជារៀងរាល់ឆ្នាំ ថ្ងៃទី២៨ ខែមេសា។ សម្រាប់ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកប្រធានបទ «រួមគ្នាបន្តការពារកម្មករនិយោជិតពីភាពតានតឹងដោយកម្តៅ និងលើកកម្ពស់សុខភាពផ្លូវចិត្តនៅកន្លែងការងារ» ដើម្បីអបអរសាទរទិវានេះស្របតាមប្រធានបទសកល «រួមគ្នាធានាបរិយាកាសការងារប្រកបដោយសុខុមាលភាពចិត្តសា្រស្តសង្គម»។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ ដើម្បីធានានូវការងារសមរម្យសម្រាប់ទាំងអស់គ្នា។ លោកជំទាវក៏បានបញ្ជាក់បន្ថែមផងដែរថា គ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត ត្រូវតែសហការគ្នាអនុវត្តតាមតួនាទីក្នុងការជំរុញឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិតនិងផលិតភាពការងារ។
ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការប្រចាំការក៏បានថ្លែងអំណរគុណដល់អង្គការ HPA ក្នុងការរៀបចំកម្មវិធីនេះ ដែលបានបង្ហាញអំពីភាពជាដៃគូនៃការចូលរួមជំរុញការលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកជំទាវបញ្ជាក់ថា ក្រសួងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធក្នុងការបង្កើតឲ្យមានវប្បធម៌សុវត្ថិភាពនិងសុខភាពការងារ។
ទន្ទឹមនេះ លោកជំទាវបានលើកឡើងថា ក្នុងនាមជាសមាជិកអង្គការ ILO រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវការប្រើប្រាស់យន្តការត្រីភាគី និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ដើម្បីស្វែងរកដំណោះស្រាយចំពោះសំណើនិងសំណូមពរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជាមួយគ្នានេះ លោកជំទាវបានចែករំលែកសារគន្លឹះចំនួន២ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ រួមមាន ១) ការប្រើប្រាស់វប្បធម៌សន្ទនា និង ២) ការអនុវត្តតួនាទីឲ្យបានត្រឹមត្រូវប្រកដោយវិជ្ជាជីវៈក្នុងនាមជានិយោជក កម្មករនិយោជិត សហជីព សមាគមនិយោជក និងអង្គការសង្គមស៊ីវិលក្នុងការចូលរួមសម្រេចឲ្យបាននូវរបៀបវារៈការងារសមរម្យសម្រាប់ទាំងអស់គ្នា៕








-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន2 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត