ព័ត៌មាន
ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមកិច្ចសន្ទនា រវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន អំពីវិធានការទប់ទល់ខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្ដាទីក្រុងនៃប្រទេសអាស៊ាន ដើម្បីចីរភាព TOKYO-SEADS ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្ដាញទីក្រុងសកល សម្រាប់ចីរភាព G-NETS បានបញ្ចប់ដោយជោគជ័យ។
ពីទីក្រុងតូក្យូ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កិច្ចសន្ទនានេះ លោកជំទាវអភិបាលក្រុងតូក្យូ និងអភិបាល ឬតំណាងរាជធានី-ក្រុងនានា នៃបណ្ដាប្រទេសអាស៊ានបានធ្វើបទបង្ហាញលើប្រធានបទ ស្តីពី វិធានការទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធទីក្រុង សម្រាប់ទីក្រុងរបស់ខ្លួន។ ក្នុងនាមឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញ លោក សេង វណ្ណៈ អភិបាលរង បានធ្វើបទបង្ហាញស្តីពីភាពធន់ និងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចីរភាពនិងបរិយាប័ន្ន។
លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា បន្ទាប់ពីធ្វើបទបង្ហាញ និងការចូលរួមមតិយោបល់ដើម្បីផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍រវាងទីក្រុងនីមួយៗ រួមមាន ទីក្រុងតូក្យូ និងទីក្រុងក្នុងតំបន់អាស៊ានរួចមក លោកជំទាវអភិបាលក្រុង តូក្យូបានដាក់ជូនអង្គប្រជុំពិនិត្យ និងអនុម័តលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួម នៃកិច្ចសន្ទនារវាងទីក្រុងតូក្យូ និងបណ្តាទីក្រុងនៃប្រទេសសមាជិកអាស៊ាន ដើម្បីចីរភាព Tokyo-Southeast Asia Capitals Dialogue for Sustainability Joint Statement ហៅកាត់ថា TOKYO-SEADS ដោយផ្តោតលើប្រធានបទសំខាន់ គឺវិធានការទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុងដើម្បីបង្កើតទីក្រុងប្រកបដោយភាពធន់ និងចីរភាព។
មុននឹងបញ្ចប់លោកជំទាវអភិបាលក្រុងតូក្យូ ក៏បានជម្រាបជូនអំពីកម្មវិធីនៃកិច្ចប្រជុំមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់ G-NETS នឹងគ្រោងរៀបចំធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៧ និងកិច្ចប្រជុំកំពូល លើទី៤ របស់ G-NETS នឹងធ្វើនៅឆ្នាំ២០២៨ ហើយជំទាវអភិបាលក្រុងតូក្យូ បានអញ្ជើញឯកឧត្តម លោកជំទាវ អភិបាលរាជធានី-ក្រុង និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ចូលរួមក្នុងប្រជុំដ៏មានសារៈសំខាន់ទាំងនោះបន្តទៀត៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា
-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦