ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ប្រជុំផ្សព្វផ្សាយជំរុញឱ្យមានការប្រើប្រាស់ស្រោមអនាម័យ
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ស្តីពីការផ្សព្វផ្សាយជំរុញឲ្យមានការប្រេីប្រាស់ស្រោមអនាម័យក្នុងខេត្តបន្ទាយមានជ័យ ឱ្យបាន១០០ភាគរយ ដែលពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរចូលរួមដោយប្រតិភូអន្តរក្រសួង និង ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំង លោក-លោកស្រី អ្នកពាក់ព័ន្ធជាច្រើនរូប នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៦។
ឯកឧត្ដម អ៊ុ រាត្រី បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានរៀបចំកិច្ចប្រជុំ នេះដេីម្បីជាធាតុចូលបន្ថែមទៀត ក្នុងការរួមគ្នាដើម្បីផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងជំងឺអេដស៍ទូទាំងប្រទេសក៏ដូចជាសម្រាប់ខេត្តបន្ទាយមានជ័យទាំងមូលផងដែរ។
ឯកឧត្ដម អភិបាល ខេត្ត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ការ-គ្រប់គ្រងជំងឺឆ្លងដែលផ្តោតលើការងារអេដស៍ និងកាមរោគនោះបានបង្ហាញឱ្យឃើញថា អត្រាការឆ្លងមេរោគអេដស៍នៅប្រទេសកម្ពុជាមាន០,៥ភាគរយ ហើយការប៉ាន់ប្រមាណអ្នកផ្ទុកមេរោគអេដស៍នៅក្នុងខេត្តបន្ទាយមានជ័យ មានប្រមាណ ៤.៨៧៣ នាក់នៅឆ្នាំ២០២២។
ឯកឧត្ដម បន្តថា ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន៖ ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ដែលគ្រប់គ្រងដោយអង្គការរ៉ាក់ (RHAC) មានការអប់រំផ្តល់ប្រឹក្សានិងធ្វើតេស្តឈាម និងបញ្ជូនចូលសេវាព្យាបាលបានទាន់ពេលវេលាក្នុងករណីមានផ្ទុកមេរោគអេដស៍និងជំងឺស្វាយ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងការអរគុណចំពោះតួអង្គពាក់ព័ន្ធ ទាំងអស់ដែលបានរួមចំណែកផ្សព្វផ្សាយ និងវិធានការពារជំងឺអេដស៍ដល់ក្រុមដែលប្រឈមមុខខ្ពស់ រួមមាន ស្រ្តីបំរើសេវាកំសាន្ត ក្រុមបុរសស្រឡាញ់បុរស ក្រុមបំលែងភេទ ជាដេីម។ឯកឧត្ដម ជំរុញណែនាំដល់ខេត្តបន្ទាយមានជ័យ ក៏ដូចជាខេត្តរាជ-ធានីខេត្តទាំងអស់ ត្រូវពង្រឹងលេីការងារពហុវិស័យ ដោយត្រូវចាប់ផ្តេីមពីអាជ្ញាធរខេត្ត រហូតទៅដល់ឃុំ-សង្កាត់ ដែលមានប្រជាជនរស់នៅ ពិសេសអ្នកផ្ទុកមេរោគអេដស៍ ដេីម្បីធ្វេីការអប់រំណែនាំពួកគាត់។ ត្រូវអប់រំផ្សព្វផ្សាយការបង្ការការចម្លងមេរោគអេដស៍ និងកាមរោគ (ដោយការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ១០០ភាគរយ) សហការជិតស្និទ្ធជាមួយក្រុមការងារ អាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ និងសម្របសម្រួល ដោះស្រាយរាល់ឧបសគ្គផ្សេងៗ ជំរុញលើកទឹកចិត្តការធ្វើតេស្តឈាមដោយជោះចុងម្រាមដៃ និងការធ្វើតេស្តដោយខ្លួនឯងជាដេីម៕ ឃិនសារិទ្ធ





-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦