ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថាស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៦ មានភាពល្អប្រសើរ
ក្រសួងព័ត៌មានបានផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅឆ្នាំ២០២៦ ពោលគឺស្ថានភាពសេរីភាព និងសណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ ការវាយតម្លៃអំពីស្ថានភាពសេរីភាពសារព័ត៌មាននេះ តាមរយៈការស្ទង់មតិទូទាំងប្រទេសក្នុងចំណោមមនុស្សចំនួន ៥៧០នាក់ ដែលតំណាងឲ្យអ្នកធ្វើការក្នុងវិស័យសារព័ត៌មាននៅកម្ពុជា។
ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍នៅក្នុងសន្និសីសារព័ត៌មាននារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មាន គឺជាកត្តាចាំបាច់សម្រាប់ប្រទេសនីមួយៗ នៅលើសកលលោក ព្រោះវាជាសូចនាករបង្ហាញពីលំហនៃការអនុវត្តសិទ្ធិសេរីភាព សម្រាប់ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម។ ក្នុងយុគសម័យឌីជីថល ការវាស់វែងសន្ទស្សន៍ស្ថានភាពសេរីភាពសារព័ត៌មានគឺរឹតតែមានសារៈសំខាន់ ដើម្បីពិនិត្យតុល្យភាពរវាងសេរីភាព និងការទទួលខុសត្រូវ ដើម្បីបង្កើនភាពជឿទុកចិត្តរបស់សាធារណជនមកលើប្រព័ន្ធផ្សព្វផ្សាយ។ មិនតែប៉ុណ្ណោះ ការវាស់វែងនេះ ក៏នឹងជួយកំណត់អត្តសញ្ញាណនៃបញ្ហាប្រឈមថ្មីៗ និងបង្ហាញឱ្យឃើញនូវកាលានុវត្តភាពសម្រាប់វិស័យព័ត៌មាននិងសោតទស្សន៍នៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ សម្រាប់កម្ពុជា ក្នុងរយៈពេល ២ឆ្នាំ រួចមកហើយ ដែលក្រសួងព័ត៌មានបានដឹកនាំ និងរៀបចំធ្វើ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា» សម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបន្កតថា សម្រាប់ឆ្នាំ២០២៦ ដូចឆ្នាំមុនៗដែរ ក្រសួងព័ត៌មានបានរៀបចំរបាយការណ៍នេះឡើង ជាមួយគោលបំណងសំខាន់ចំនួន ៣ រួមមាន៖ ទី១-ដើម្បីវាយតម្លៃលើខ្លួនឯង អំពីការរីកចម្រើន បញ្ហាប្រឈម និងចំណុចដែលត្រូវកែលម្អក្នុងវិស័យសារព័ត៌មាន ហើយធានាថា ការអភិវឌ្ឍវិស័យនេះមានទិសដៅច្បាស់លាស់។ ទី២- ដើម្បីផ្តល់ព័ត៌មានផ្លូវការផ្អែកលើទិន្នន័យ និងការពិតជូនដល់សាធារណជនជាតិ និងអន្តរជាតិ ជំនួសឱ្យការវាយតម្លៃ បែបលម្អៀងដែលមិនបានឆ្លុះបញ្ចាំងនូវបរិបទពិតរបស់កម្ពុជា។ ទី៣-ដើម្បីបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ការគោរពច្បាប់ ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមានតុល្យភាព រវាងសេរីភាព និងស្ថិរភាពសង្គម។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ការស្ទង់មតិនៅទូទាំងប្រទេសនៅក្នុងចំណោមអ្នកដែលចូលរួមតំណាងឲ្យអ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននៅកម្ពុជាបានបង្ហាញលទ្ធផលថា អ្នកធ្វើការនៅក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចំនួន ៨០,៨% បានវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាថា មានភាពល្អប្រសើរ ដែលនៅក្នុងនោះគឺ ៩,៦៥% បានវាយតម្លៃថាល្អណាស់ និង៧១,២៣% បានវាយតម្លៃថាល្អ។ អ្នកចូលរួមស្ទង់មតិ ៧៥,២៦% បានវាយតម្លៃថា សណ្តាប់ធ្នាប់សារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ៕ អត្ថបទៈ វង្ស សុភាព




-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន2 days agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន2 days agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត