ព័ត៌មាន
សម្ដេចធិបតី៖ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង»
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បានរម្លឹកឡើងវិញនូវបទបញ្ជារបស់សម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ប្រាប់ទៅកាន់ «អាជ្ញាធររាជធានី-ខេត្ត និងកងកម្លាំងពាក់ព័ន្ធ ត្រូវបន្តអនុវត្តឱ្យបានតឹងរ៉ឹង និងមិនត្រូវបន្ធូរដៃឡើយក្នុងការទប់ស្កាត់និងបង្ក្រាបក្មេងទំនើង»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបន្តដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីពនិងសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីពេលថ្មីៗនេះ។ បទបញ្ជានេះធ្វើឡើងដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន។
ព្រមជាមួយគ្នានេះដែរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យ ក្រសួងយុត្តិធម៌ និង អគ្គស្នងការនគរបាលជាតិ ព្រមទាំង អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទសិក្សាផ្លូវច្បាប់ដែលមានស្រាប់ចំពោះចំណាត់ការលើក្មេងទំនើងដែលចូលចិត្តបង្កការអូកឡុកក្នុងមូលដ្ឋានដើម្បីយកពួកគេទៅជួយការងារចាក់បេតុងបម្រើឱ្យការសាងសង់លេណដ្ឋានជួសជុល និងសេវាតម្រូវការផ្សេងៗនៅជួរមុខតែមិនមែនយកពួកគេទៅធ្វើជាកងទ័ពទេ៕

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា