ព័ត៌មាន
កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា (គណៈកម្មការទី៤) ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះ។
សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ត្រូវបានបង្កើតឡើងក្នុងគោលដៅពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនខ្មែរគ្រប់ ។
សេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” បានកំណត់៖
• លក្ខខណ្ឌអាយុ និងភេទ៖ ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ គឺជាមុខសញ្ញាចាំបាច់ដែលត្រូវបំពេញកាតព្វកិច្ចយោធា រយៈពេល ២៤ ខែជាកំហិត (អាចបន្តបាន ៦ ខែក្នុងករណីចាំបាច់បំផុត)។
• ករណីសញ្ជាតិទ្វេ៖ បុគ្គលដែលមានសញ្ជាតិច្រើន ប៉ុន្តែរស់នៅក្នុងប្រទេសកម្ពុជា ក៏ត្រូវមានកាតព្វកិច្ចចូលបម្រើកងទ័ពដូចប្រជាពលរដ្ឋទូទៅដែរ។
• ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
• ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បុព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
ទោសប្បញ្ញត្តិ និងអត្ថប្រយោជន៍៖ ដើម្បីធានានូវស័ក្តិសិទ្ធភាពនៃច្បាប់ បុគ្គលដែលគេចវេសអាចប្រឈមនឹងការផាកពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារចាប់ពី ៦ ខែ រហូតដល់ ៥ ឆ្នាំ អាស្រ័យលើស្ថានទម្ងន់ទោស និងកាលៈទេសៈជាក់ស្តែង។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានគិតគូរពីអត្ថប្រយោជន៍សម្រាប់អ្នកបញ្ចប់កាតព្វកិច្ចរួមមាន អាទិភាពក្នុងក្របខ័ណ្ឌការងាររដ្ឋ និងឯកជន, ការរក្សាមុខតំណែង និងប្រាក់បៀវត្សរ៍សម្រាប់អ្នកមានការងារស្រាប់ ,ការអនុញ្ញាតឱ្យចូលរៀនវិញដោយរក្សាលទ្ធផលសិក្សាចាស់ ព្រមទាំងទទួលបានរបបស្បៀង និងប្រាក់ឧបត្ថម្ភក្នុងកំឡុងពេលបំពេញការងារជាដើម។
ឯកឧត្តម កែប ជុតិមា មានប្រសាសន៍សង្កត់ធ្ងន់ថា កិច្ចប្រជុំពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ដែលរៀបចំធ្វើនៅថ្ងៃនេះ មិនមែនជាវេទិកាសាកសួរដេញដោលនោះទេ ប៉ុន្តែគឺជាយន្តការក្នុងការប្រមូលមតិយោបល់ និងធាតុចូលសំខាន់ៗ។ ឯកឧត្តមបានបញ្ជាក់ថា៖ «រដ្ឋសភានិងរាជរដ្ឋាភិបាលរួមគ្នាធ្វើការងារនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យសេចក្តីព្រាងច្បាប់នេះមានគុណភាពខ្ពស់បំផុត និងបម្រើផលប្រយោជន៍ជាតិ ព្រមទាំងប្រជាជនជាធំ»។ បន្ថែមលើនេះ ឯកឧត្តមប្រធានគណៈកម្មការ ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំច្បាប់នេះឡើង ដើម្បីពង្រឹងវិស័យការពារជាតិ និងស្មារតីស្នេហាជាតិឱ្យកាន់តែមានភាពសកម្ម។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ច្បាប់ចាស់ឆ្នាំ២០០៦ ពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ស្ថានភាពបច្ចុប្បន្នឡើយ។ ការធ្វើបច្ចុប្បន្នភាពច្បាប់នេះ គឺជាការចាំបាច់ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្តុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ។









-
PR NEWS5 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន1 week agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន1 week agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន1 week agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន1 week agoអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរសិស្ស-និស្សិតជ័យលាភី TVET ជាង ២ពាន់នាក់ដែលជាកម្លាំងចលករថ្មីរួមចំណែកលើកកម្ពស់មុខមាត់ សេដ្ឋកិច្ច និងទាក់ទាញវិនិយោគនៅខេត្តស្វាយរៀង