Connect with us

ព័ត៌មាន

ប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រះសីហនុ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ព្រះសីហនុ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីនុ និងដោយមានការចូលរួមពីអតីតយុទ្ធជន និងនិវត្តន៍ជនចំនួន ៣០០នាក់ កាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម សាយ សំអាល់ លើកឡើងថា សមាគមអតីតយុទ្ធជន និងនិវត្តន៍ជន បន្ថយកចិត្តទុកដាក់ធ្វើការបង្កើតវប្បធម៌ សម្រាប់ក្មេងជំនាន់ក្រោយសម្រាប់អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ ការរៀបចំផ្ទះ និងភូមិឋានជូនអតីត យុទ្ធជន និងនិវត្តន៍ជន ការដោះស្រាយដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋបាន ៥០ម៉ឺនគ្រួសារ។ យើងត្រូវរកដីដែលនៅក្នុង ទីប្រជុំជន ដើម្បីឱ្យកូនចៅរបស់យើងបានរៀនសូត្រចប់ចុង ចប់ដើម ដែលទាមទារឱ្យមានសាលារៀន មន្ទីរពេទ្យនៅជិតផ្ទះ បងប្អូនប្រជាពលរដ្ឋ ហើយកិច្ចការទាំងអស់នេះគឺយើងត្រូវរួមគ្នាលើកកម្ពស់ជីវភាពអតីតយុទ្ធជន និវត្តន៍ជនរបស់យើង ដែល ពួកគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថេរភាពសង្គមសម្រាប់ ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានជាការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តម ក៏បាននាយកយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជន និងនិវត្តន៍ជនចំនួន ៣០០នាក់ ក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាមមី ១កេ ១កេស ទឹកត្រី ១យួរ ទឹក សុទ្ធ ១យួរ ត្រីងៀតសមុទ្រ ១គីឡូ នំសណ្ដែកដី១ថង់ និងថវិកា ១០ម៉ឺនរៀល។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការកោតសរសើរចំពោះ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងនិវត្តន៍ជនកម្ពុជា ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងបុព្វហេតុ អភិវឌ្ឍប្រទេសជាតិ និងការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលផ្តល់ការ យកចិត្តទុកដាក់លើការងារអតីតយុទ្ធជន និងអតីតមន្រ្តីរាជការស៊ីវិល ជាអាទិភាពមួយក្នុងចំណោមអាទិភាពនានា។ ដោយឡែករាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុង នោះ ការអភិវឌ្ឍវិស័យសង្គមកិច្ចស្ថិតនៅក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្រ្តការអភិវឌ្ឍមូលធនមនុស្សក្នុងមុំទី៤ គឺការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀងមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមាន លក្ខណៈប្រមូលផ្តុំ និងសង្គតិភាពទាំងក្នុងប្រព័ន្ធជំនួយសង្គមនិងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀង និង អាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប។ ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ » ហើយការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រមចំនួន៤ គឺ ១. ចីរភាពនៃកម្មវិធី ២. លទ្ធភាពអាចទ្រទ្រង់បាន នៃថវិកាជាតិ ៣. ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រងាយរងគ្រោះ និងងាយ រងហានិភ័យ និង ៤. ពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធ។ ដោយឡែក រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម បន្តថា តាមស្មារតី នៃសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបន្តធ្វើជាស្រួលក្នុងការលើក កម្ពស់តួនាទីអតីតយុទ្ធជន និងនិវត្តជននៅក្នុង សង្គមជាតិ និងលើកទឹកចិត្តឱ្យបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នា ទៅវិញទៅមក ព្រមទាំងចូលរួមឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ (ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ ការជួយគ្នាដើម្បី កាត់បន្ថយភាពក្រីក្រពូកែ ការអភិវឌ្ឍសហគម និងសង្គមជាតិពូកែ) ដើម្បីជាប្រយោជន៍ដល់បងប្អូននិងប្រទេសជាតិ។ យោង តាមរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយត្រី នូវ សំអុល មេបញ្ជាការសឹករងខេត្តព្រះសីហនុ ជាប្រធានលេខាធិការ ដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា អគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្ត ព្រះសីហនុបានបញ្ចុះបឋមសិក្សាសាងសង់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ លើផ្ទៃដីទំហំ ១៧២,២០ម៉ែត្រការ៉េ សាងសង់អំពីបេតុង ប្រកក្បឿងមាន ៤បន្ទប់ ចំណាយថវិកាចំនួន ៧២ ០០០ដុល្លារអាមេរិក លើដីមានបណ្តោយ ១៥០ម៉ែត្រ ទទឹង ៥០ម៉ែត្រ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia